CamNews

កីឡាអន្តរជាតិ 

ច្បាប់​ថ្មី​របស់ Premier League លើ​បញ្ហា​គ្រោះ​ថ្នាក់​ក្បាល​ត្រូវ​អនុម័ត​​ពី​រដូវកាល ២០១៤ ១៥ នេះទៅ

ព័ត៌មានកីឡា៖ ស្របពេលរួបភាពជាក់ស្ដែង នៃការប្រកួតរបស់ Chelsea និង Arsenal កីឡាករ​ម្នាក់​ឈ្មោះ Thibaut Courtoi បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងរដូវកាល Premier League។Thibaut Courtoi ដែលបានទទួលរងគ្រោះថ្នាក់លើផ្នែកក្បាលយ៉ាងធ្ងន់ធ្ងរ ពេលនេះ​ គណៈកម្មាធិការ បាន​រៀប​ចំ​បង្កើត​​ឡើងនូវច្បាប់ថ្មី សម្រាប់ការពារសុវត្ដភាពកីឡាករ​ ក្នុងរដូវកាល Premier Leagu 2014 - 15 នេះ។ 

ច្បាប់ថ្មីដែលត្រូវផ្ដល់ឲ្យអ្នកចូលរួមទាំងអស់អនុវត្ដ គឺ៖

១-កីឡាករ ដែលទទួលរងរបួស មិនត្រូវអនុញ្ញាតិ​ឲ្យចូលប្រកួតទេ ប្រសិនបើមិនមានការពិនិត្យ វិភាគ និង អនុញ្ញាតិពីគ្រូពេទ្យ។ 

២-គ្រូបង្វឹក រឺ ប្រធានក្រុម គ្មានសិទ្ធិសម្រេចឲ្យកីឡាករចូលលេងបន្ដបានឡើយ​ ទោះប្បីមានការទទួច​សុំអង្វរករដើម្បីលេងក៏ដោយ។ 

៣-ម្ចាស់ផ្ទះត្រូវរៀបចំ ឲ្យមានគ្រូពេទ្យកណ្ដាលរវាងក្រុមទាំងពីរ ខណៈពេលរាល់ការប្រកួត

៤-ភ្នាក់ងារក្រុមគ្រូពេទ្យ ត្រូវតែមានការរហ័សលើការសម្លឹង មើលលើចំនុចឱកាសគ្រោះថ្នាក់

៥-ភ្នាក់ងារ FA ដែលជាប់ពាក់ព័ន្ធចូលរួមក្នុងការប្រកួត​ PFA និង LMA  គឺត្រូវតែសកម្ម និង​ឈាន​​ទៅដល់កន្លែងកើតហេតុ ខណៈពេលកីឡាករទាំងអស់ និង អ្នកដឹកនាំក្រុមក៏ស្ថិតនៅទីនោះ​ដែរ

៦-កីឡាករត្រូវស្ថិតក្រោមការរៀបចំរបស់គ្រូពេទ្យនៃការប្រកូត បន្ទាប់ពីទទួលបានការពិនិត្យ។



ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 

 


Tags: Sport News New Rule Premier League