CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុន មានផែនការចាប់រ៉ាដា បន្ទាប់ពីការ សាកល្បងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង

តួក្យូ៖ គេហទំព័រChannel News Asia រាយការណ៍ ឱ្យដឹងនៅថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ថា
ជប៉ុន គ្រោងបញ្ជូនយន្តហោះយោធា ទៅប្រមូលផូស៊ីលអាកាស ដើម្បីចាប់រ៉ាដា បន្ទាប់ពីកូរ៉េខាង
ជើង បានបាញ់សាកល្បងអាវុធនុយក្លអ៊ែរ នៅថ្ងៃអង្គារ។

រដ្ឋមន្រ្តីការពារជាតិ លោក Itsunori Onodera បានកោះកិច្ចប្រជុំបណ្តាមន្រ្តីការពារជាតិជាន់ខ្ពស់របស់
ខ្លូន និងបានបញ្ជាឱ្យមន្រ្តីទាំងនោះ ត្រៀមប្រមូលសំណល់វិទ្យុសកម្ម នៅលើអាកាស។

អ្នកនាំពាក្យកងកម្លាំងស្វ័យ ការពារដែនអាកាស បានថ្លែងថា "យើងត្រៀមខ្លួនរួចហើយ ដើម្បីបញ្ជូន
យន្តហោះយោធា ទៅប្រមូលសំណល់អាកាស កាន់តែឆាប់ នៅពេលដែលទទួល បញ្ជាពីការិយាល័យ
នាយករដ្ឋមន្រ្តី"។

កងទ័ពអាកាស នឹងបញ្ជូនយន្តហោះរបស់ខ្លួន ចេញពីមូលដ្ឋានបី នៅភាគជើង កណ្តាល និងនិរតីនៃ
ប្រទេសជប៉ុន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ