CamNews

តារា 

អាង សូនីតា មានចំហាយ​ស្នេហ៍​បុរស​ពោះម៉ាយ​ ជា​ថៅកែ​ក្រុមហ៊ុន

ភ្នំពេញ៖ តារាសម្តែងទើបឡើង កូដគួរសម និងតែងលេចមុខ តាមឈុតខារ៉ាអូខេ ខ្សែភាពយន្ត មួយចំនួន និងជាតារាបង្ហាញម៉ូដក្នុងក្រុម Cambodia Super Models កញ្ញា អាង សូនីតា ថ្មីៗនេះ មានប្រភពទម្លាយថា មានបុរសពោះម៉ាយសម្បូរទ្រព្យ តាមស្នេហ៍នាងយ៉ាងប្រកិត។ តារាសម្តែងកញ្ញា អាង សូនីតា ត្រូវបានមហាជន ដឹងថា នាងចូលប្រឡូកក្នុងពិភពសិល្បៈ ជាង៤ឆ្នាំមកហើយ។ ទន្ទឹមនឹងគ្នានេះ នាងក៏ក្រសោបបានឱកាស ថតភាពយន្ត រឿងដុំ និងរឿងភាគ មួ យចំនួនព្រមទាំងជាតួសម្តែងក្នុងឈុតកាយវិកាខារ៉ាអូខេ របស់ផលិតកម្មតូច ធំ ទាំងក្នុង និងក្រៅស្រុក ជាហូរហែ។

ស្របពេលកេរ្តិ៍ឈ្មោះ កំពុងចាប់ផ្តើមសាយភាយឡើង គួរសម គួបផ្សំនឹងរូបសម្រស់ ទាក់ទាញ មានមន្តស្នេហ៍ផងនោះ ក៏មានប្រភពពីមជ្ឈដ្ឋាន អ្នកក្រៅសិល្បៈ នាំគ្នានិយាយថា សូនីតា បច្ចុប្បន្នកំពុងត្រូវបានបុរសចម្រុះ ឋានៈចោមរោមសុំស្នេហ៍។ ក្នុងនោះក៏មានបុរសពោះម៉ាយ ទ្រព្យស្តុក វ័យជិត៤០ឆ្នាំម្នាក់ តាមស្នេហ៍នាង យ៉ាងស្អិតផងដែរ។

ប្រភពបានបន្តថា បុរសពោះម៉ាយរូបនោះ ប៉ងស្នេហ៍ នីតា តាមគន្លងប្រពៃណី ហើយបើនាងយល់ព្រមនោះ នាងនឹងរស់នៅក្នុងភាពស្តុកស្តម្ភ មិនភ័យព្រួយពីរឿងខ្វះ ប្រាក់ចាយនោះទេ ព្រោះបុរសពោះម៉ាយរូបនោះ ជាថៅកែក្រុមហ៊ុន ដ៏ធំមួយនៅ ក្នុងរាជធានីភ្នំពេញ។ បើតាមគេដឹងបុរស ម្នាក់នោះ គឺតាមស្រឡាញ់ចង់បាន កញ្ញា អាង សូនីតា យូរណាស់មកហើយ។ ប៉ុន្តែ សូនីតា តែងតែព្រងើយកន្តើយ និងព្យាយាមគេចពីការលួងលោម សុំស្នេហ៍របស់បុរសពោះម៉ាយរូបនោះ។

យ៉ាងណាមិញ ប្រភពខាងលើបានបន្ថែមថា មួយរយៈនេះ គេក៏ឧស្សាឃើញលោកថៅកែពោះម៉ាយម្នាក់នេះ ជិះឡាន ឆ្លងកាត់ចុះឡើង ជិតផ្ទះរបស់កញ្ញា អាង សូនីតា ញឹកញយ ប៉ុន្តែគេពុំដឹងថា ដំណើរឆ្លងកាត់នោះ គ្រាន់តែជាការចៃដន្យ ឬមួយក៏ជាគោលបំណង ដើម្បីឆ្វែលទៅមើលតារាសម្តែងនាង អាង សូនីតានោះទេ។

គេហទំព័រ Looking TODAY នៅពេលថ្មីៗ នេះ មិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយពី កញ្ញា អាង សូនីតា បាននៅឡើយទេ ខណៈលេខទូរស័ព្ទរបស់នាង ត្រូវបានបិទ។ LookingTODAY និងទំនាក់ទំនងស្វែងរកការបកស្រាយពីកញ្ញា អាង សូនីតា នៅពេលក្រោយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh