CamNews

កីឡា 

កាំភ្លើងធំ Arsenal ទទួលបានជោគជ័យស្របពេល កីឡាករត្រូវផ្ដាច់មហិច្ឆិតាផ្អាកការប្រកួត រហូតដល់ឆ្នាំក្រោយ

ព័ត៌មានកីឡា៖ កីឡករឆ្នើមប្រចាំ Arsenal ឈ្មោះ Olivier Girou ទទួលរងគ្រោះថ្នាក់ជើងយ៉ាងធ្ងន់ធ្ងរ ហើយ​​ក៏ត្រូវផ្នាកការចូលលេងជាបណ្ដោះ​អា​សន្នសិនក្នុងឆ្នាំនេះ ។ 

Arsenal ថ្វីត្បិតតែទទួលបានជោគជ័យក្នុងការប្រកួតមែន  ប៉ុន្ដែស្របពេលនោះ ក្រុមក៏ទទួលរងទុក​ជា​ទំងន់ ដោយកីឡាករខ្សែប្រយុទ្ធល្បីប្រចាំក្រុម ត្រូវទទួលរងរបួសជើងហើយត្រូវ​ក៏ផ្អាក់ការ​ប្រ​កួត​រហូត​ដល់ឆ្នាំក្រោយ។  ​សម្រាប់មហិច្ឆិតាដ៏មុះមុតរបស់កីឡាករ វ័យ  ២៧  ឆ្នាំរូបនេះគឺពិតជា​គួរឲ្យ​ស្ដាយ​​បំផុត​ក្នុងការបាត់បង់ឱកាសនៃរយៈពេលប្រកួតដ៏យូនេះ ។ 

លោក  Arsene Wenger បានបង្ហាញពីសេចក្ដីសោកស្ដាយចំពោះកីឡាកររបស់គាត់ថា រូបគាត់​ពិត​ជា​ នឹកស្មានមិនដល់ពីការប្រកួត ក្នុងលទ្ធិផល ២-២ នៅEverton កាលពីសៅរ៍ អាចធ្វើឲ្យរំខានដ​ល់​កីឡាករ​ឆ្នើមរបស់​ក្រុមសោះ​ តែមិនជាថ្វីទេ ពួកយើងនិងស្វែងរកទិញកីឡាករ​បន្ថែមទៀតដើម្បីចូល​មក​​ជំនួស​តំណែង  Olivier  Girou  ប៉ុន្ដែមួយរយៈនេះ មិនមានកីឡាករណា​អាចមានសមត្ថភាព ​ដូច​Olivier Girou ទេ។ហើយការព្យាបាលរបស់គាត់ត្រូវអនុញ្ញាតតែ ២ ខែ ប៉ុន្ដែសម្រាប់ពេល​វេលា​ដែល​គាត់ត្រូវវិលវិញ​គឺមានចំនួន ៣ ទៅ ៤ ខែទៀត។ 






ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 

 


Tags: Sport News arsenal Olivier Girou