ព័ត៌មានរូបភាព ៖ នាវេលាថ្មើរនេះ ប្រិយមិត្ត មិត្តអ្នកអានរាងមានអារម្មណ៍នឿយហត់បន្តិច
ហើយមែនទេ បន្ទាប់ពីបំពេញភារកិច្ចអស់រយៈពេលជាងកន្លះថ្ងៃមកនេះ។ តែកុំទាល់អាល់
រកកន្លែងគេងណា ខណៈពេលដែលរាងងងុយគេងបន្តិចនោះ ក៏ព្រោះតែនៅសល់កន្លះថ្ងៃ
ទៀត ការងារជាច្រើនត្រូវរង់ចាំលោកអ្នកទៅដោះស្រាយ ហេ ហេ ។
យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសនេះ ដើម្បីបំបាត់អារម្មណ៍នឿយហត់ និង បន្លប់ចិត្តកុំ
អោយងងុយគេងនោះ ទំព័រសារព័ត៌មាន ខេមញូវ យើងខ្ញុំ សូមនាំអារម្មណ៍ប្រិយមិត្ត មិត្ត
អ្នកអាន ជាពិសេស ទស្សនិកជនដែលតែងតែគាំទ្រគេហទំព័រយើងខ្ញុំ ងាកក្រឡេកមក
មើល កន្រ្តកខ្សែកាប ដ៏គួរអោយស្ងើប នឹងព្រឺក្បាល ដែលត្រូវបានគេបំពាក់ឡើង ជិះកាត់
ជ្រលងភ្នំ ក៏ដូចជា ជ្រោះ មកពីជុំវិញពិភពលោក ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា
បណ្តារូបភាពដែលមានជាបន្តបន្ទាប់ នៅខាងក្រោមនេះ ទាំងអស់គ្នាណា ៖
Hotel Mudeung Park Lift (South Korea)
Mt. Hood "SkiWay" (Oregon, US)
Bondinho (Rio de Janeiro, Brazil)
Merida, World's Highest Cable Car (Venezuela)
ចងចាំ ៖ សុវត្ថិភាពជាចំបង ដូច្នេះ គួរណា យកចិត្តទុកដាក់ អោយបានខ្ពស់នូវសុខ
សុវត្ថិភាពផ្ទាល់ខ្លួន ទើបជាការប្រសើរ៕
ដោយ ៖ ពិសី
ប្រភព ៖ online