CamNews

ព័ត៌មានអន្តរជាតិ 

១ ម៉ោង មុនការប្រកួត World Cup ប៉ូលីសប្រេស៊ីល មានការប៉ះ ទង្គិច ជាមួយនឹងហ្វូង បាតុករ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ  ៖  នៅ  ថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញនេះ ក្រុមមន្រ្តីប៉ូលីស បានមានការប៉ះទង្គិចគ្នា ជាមួយនឹង ហ្វូងបាតុករ នៅក្នុង ទីក្រុង Sao Paulo នេះបើតាមការអោយដឹង ពីសម្រង់អត្ថបទផ្សាយ ពីទំព័របរទេស អឺរ៉ូញូវ ។

ប្រភពបញ្ជាក់អោយដឹងថា ក្រុមមន្រ្តី ប៉ូលីស ប្រចាំទីក្រុង បានប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក ក៏ដូច ជា គ្រាប់កាំភ្លើងកៅស៊ូ ដើម្បីធ្វើការបំបែកហ្វូងបាតុករ    មួយម៉ោង  មុននឹងកម្មវិធី ប្រកួតកីឡាពិភព លោក ប្រចាំឆ្នាំ World Cup 2014 ចាប់ផ្តើម  ។  គួរបញ្ជាក់ ហ្វូងបាតុក មានគ្នាដល់ទៅ រាប់រយនាក់ បាននាំគ្នា តវ៉ាបិទផ្លូវ  ដែលជាតំណភ្ជាប់ ឆ្ពោះទៅ Corinthians Arena ទីកន្លែង តែមួយគត់​ដែលនឹង មានការប្រកួតរវាង ក្រុមម្ចាស់ផ្ទះ និង ក្រូអាត ។

យ៉ាងហោចណាស់ មនុស្ស ៥   នាក់  បានទទួលរងរបួស ក្នុងនោះ ២ នាក់ ជាអ្នកសារព័ត៌មានមកពី ទំព័រ ស៊ីអិនអិន ។ គួររំឭកថា   ការផ្ទុះការតវ៉ា  អាច កើតឡើងទៅបាន  ក្រោយពីមាន ការផ្ទុះការខឹង​ សម្បារ ចំពោះរដ្ឋាភិបាលប្រទេស ប្រេស៊ីល ស្របពេលដែលបានចំណាយប្រាក់ដល់ទៅ ៨ កោដ អឺរ៉ូ ដើម្បីកម្មវិធី ប្រកួតកីឡាលំដាប់ថ្នាក់     ពិភពលោក មួយនេះ ខណៈពេលដែល ក្រុមតវ៉ា បានធ្វើការ តវ៉ាទាមទារ សេវាសាធារណអោយប្រសើរ និង     បង្ហាញ ពីការចំណាយខ្ពស់ ទៅលើគម្រោងនៃការ  ប្រកួត កីឡា World Cup ៕

​ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news Unt news Breaking news Brazil Rio De Janeiro World Cup