CamNews

ព័ត៌មានវីដេអូ 

លេចចេញរូបខ្មោច ពេលថតរូប តាម iPhone, ផ្អើលអ្នកថត (មានវីដេអូ)

កំពុងតែកាន់ iPhone ថតរូបទេសភាពផ្សេងៗ ឬ ថតរូបឲ្យអ្នកដទៃ ស្រាប់តែលេចចេញ រូបខ្មោច
នៅលើអេក្រង់ មុខគួរខ្លាច សម្លឹងមើលអ្នក តើអ្នកនឹងគិតយ៉ាងម៉េច? ខ្លាចទេ? ជឿជាក់ថា មាន
អ្នកខ្លះ ច្បាស់ជាស្រែកឡើង បះរោម ហើយដាក់មេប្រូច ជាក់ជាមិនខាន ជាពិសេស ស្រីៗតែម្តង។

ខាងក្រោមនេះ គឺជាវីដេអូមួយ ដែលបុរសម្នាក់ ក្នុងដំណើរកំសាន្តតាមដងផ្លូវ ឃើញមានទេសភាព
ស្អាត គេក៏ដក iPhone របស់គេ ហើយពឹងឲ្យអ្នកដំណើរដទៃផ្សេងទៀត នៅក្បែរនោះ ជួយថតរូប
ឲ្យខ្លួន។ កំពុងតែកាន់ iPhone ថតរូបឲ្យអ្នកដែលពឹងខ្លួន ភាពភ្ញាក់ផ្អើលមួយក៏កើតមានឡើង។ រូប
ខ្មោចស្លៀកពាកពណ៌ ស មុខអាក្រក់មួយ បានលេចចេញនៅលើអេក្រង់ iPhone ហើយសម្លឹងយ៉ាង
ត្មែរ មកដាក់អ្នកថត ក្នុងនោះ មានអ្នកខ្លះ ស្រែកចេញឡើងដោយការភ័យខ្លាច ហើយក៏ប្រញាប់រត់
ចេញទៅ ហៅលែងឆ្លើយ ទៀតផង។ 

តាមពិតទៅនេះ វាគឺជាកម្មវិធីមួយ ដែលមានភាពស្រដៀង ទៅនឹង កម្មវិធីមួយ ដែលយើងទាំងអស់
បានស្គាល់រួចមកហើយគឺ Camera 360 ប៉ុន្តែកម្មវិធី ខាងលើនេះ សប្បាយលេងជាង គឺអាចបោក
បន្លំអ្នកដែលថតរូបឲ្យយើង ភ័យលស់ព្រលឹង បានយ៉ាងងាយស្រួល។

ពេលនេះ សប្បាយលេងទៀតហើយមែនទេ ប្រិយមិត្តទាំងអស់គ្នា?

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Nexus 5 លេចចេញនៅលើ Google Play Store តំលៃ ៣៤៩ ដុល្លារ សម្រាប់ Version 16 GB
- ពូកែមែន ! កែសម្ផស្ស ពីនារីអាក្រក់​ ទៅជាស្អាតបំផុត (Video inside)
- Samsung Galaxy S5 អាចនឹងមាន Sensor ស្គែនក្រសែភ្នែក ដើម្បីការពា សុវត្ថិភាព

- iPhone 2G ក្លាយជាស្មាតហ្វូន កម្រ មានតំលៃលក់ខ្ទង់ពាន់ដុល្លារ

- កំពូល SmartWatch មានអេក្រង់ ៦ របស់ Nokia (មានវីដេអូ)

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: Ghost appear shooting iPhone video news វីដេអូប្លែកៗ