មិនដូចទៅនឹង Apple ឬក៏ HTC ដែលបានបំបាក់នូវ Sensor ស្គែនក្រយៅដៃ ដើម្បីការពារសុវត្ថិ
ភាពដល់ស្មាតហ្វូនរបស់ខ្លួន Samsung បានចាប់សាកល្បងពិសោធ បណ្តា Sensor ស្គែនក្រសែ
ភ្នែក ក្នុងគោលបំណងដើម្បីការពារសុវត្ថិភាពដល់ Galaxy S5។ Feature ស្គែនក្រសែភ្នែកនេះ
បានបង្ហាញឲ្យឃើញថា វាមានការការពារសុវត្ថិភាពខ្ពស់ជាង បើប្រៀបជាមួយនឹង Sensor ស្គែន
ក្រយៅដៃ ដែលកំពុងតែបំពាក់នៅលើស្មាតហ្វូនរបស់ Apple និង HTC។
Galaxy S5 ត្រូវបានព័ត៌មានចចាមអារាមឲ្យដឹងថា វានឹងមានការអាប់ឌេតច្រើនជាងមុន ទាំង
Features និងការរចនាម៉ូត បើប្រៀបជាមួយបណ្តាម៉ូដែល Galaxy សព្វថ្ងៃ។ ស្មាតហ្វូននេះអាច
នឹងប្រើប្រាស់សំបកធ្វើពីលោហធាតុ។ បច្ចុប្បន្ន រូបសណ្ឋាន Hardware របស់ Galaxy S5 នៅមិន
ទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្តែម៉ូដែលនេះ អាចនឹងបំពាក់នូវ chip Exynos 64-bit ថ្មីបំផុត
របស់ Samsung និងកាមេរ៉ាជាមួយនឹងកាណុង អាចការរំញ័រ មានទំហំ 16 megapixel។
ស្មាតហ្វូនថ្មីរបស់ Samsung នឹងត្រូវបានបង្ហាញខ្លួន ក្នុងពេលឆាប់ៗនេះ ដោយហេតុផលចម្បងគឺ
មកពីបរិមាណលក់ចេញរបស់ Galaxy S4 មិនបានដូចការរំពឹងទុក៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- iPhone 2G ក្លាយជាស្មាតហ្វូន កម្រ មានតំលៃលក់ខ្ទង់ពាន់ដុល្លារ
- កំពូល SmartWatch មានអេក្រង់ ៦ របស់ Nokia (មានវីដេអូ)
- ស្រែកភ័យស្លន់ស្លោ ជាមួយនឹងវីដេអូ សៀករហស្សកម្ម កាត់ខ្លួនជាពីរ តជាមួយជើងអ្នក
ផ្សេង ហើយនៅអាចដើរបានធម្មតា
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress