បន្ទាប់ពី Apple និង Samsung, Nokia អាចនឹងជាក្រុមហ៊ុនអេឡិចត្រូនិចបន្ទាប់ ដែលចូលរួមក្នុង
ទីផ្សារ នាឡិកាឆ្លាតវៃ ជាមួយនឹង SmartWatch មួយមានអេក្រង់ដល់ទី ៦។
ប័ណ្ណប៉ាតង់ស្តីពីឧបករណ៍ដែលមានឈ្មោះកូដថា Facet នេះ ត្រូវបាន Nokia ស្នើចុះបញ្ជីជាមួយ
ការិយាល័យ Copyright និង ប៉ាតង់ U.S (USPTO) តាំងពីខែសីហា ឆ្នាំ ២០១២។ នាឡិកាឆ្លាតវៃ
នេះមានអេក្រង់ ៦ ជាប្រភេទ TouchScreen ហើយត្រូវពណ៌នាដូចជា អេក្រង់ធំមួយ ត្រូវបានចែក
ចេញជាច្រើនផ្នែកតូចៗ។ អេក្រង់ទាំង ៦ នេះ អាចបង្ហាញនូវអ្វីទាំងអស់ ដែលអ្នកប្រើប្រាស់ចង់បាន
និងអាចផ្លាស់ប្តូរទីតាំងគ្នាបានថែមទៀតផង។
ក្រៅពីនេះ នាឡិកាឆ្លាតវៃរបស់ Nokia នៅមានផ្គត់ផ្គង់ជាឧបករណ៍មួយ ដែលអាចដំណើរការ និង
តាមដានបណ្តាឧបករណ៍ដទៃផ្សេងទៀត ដែលអ្នកប្រើប្រាស់ ជាធម្មតាតែងតែយកតាមខ្លួនដូចជា
ស្មាតហ្វូន ឬឧបករណ៍លេងហ្គេម ជាដើម៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- ស្រែកភ័យស្លន់ស្លោ ជាមួយនឹងវីដេអូ សៀករហស្សកម្ម កាត់ខ្លួនជាពីរ តជាមួយជើងអ្នក
ផ្សេង ហើយនៅអាចដើរបានធម្មតា
- Google Nexus 5 និង Android 4.4 Kitkat ត្រូវបានគេរំពឹងថា នឹងអាចបង្ហាញខ្លួន នៅថ្ងៃទី ២៨
ខែតុលា ខាងមុខនេះ
- ទស្សនាវីដេអូបើកប្រអប់ Samsung Galaxy Round ស្មាតហ្វូនអេក្រង់កោងដំបូងគេ បន្តិចមើល
- Lenovo បង្ហាញ Tablet Miix 2: អេក្រង់ 8" Chip Atom Bay Trial Quad Core, windows 8.1, 299$
- បរិមាណលក់របស់ iPad Mini Retina នឹងមានចំនួនច្រើនជាងពីរដង បើប្រៀបនឹង iPad 5
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview