CamNews

ទូរស័ព្ទ 

Nexus 5 លេចចេញនៅលើ Google Play Store, តំលៃ ៣៤៩ ដុល្លារ សម្រាប់ម៉ូដែល 16GB

មិនដឹងថា អចេតនា ឬមានចេតនានោះទេ រូបភាព Nexus 5 បានបង្ហាញខ្លួននៅលើគេហទំព័រ
ដើម Play Store របស់ Google។ រូបភាពនេះ បានឲ្យមើលឃើញពី Detail យ៉ាងច្បាស់ស្តីពី
ស្មាតហ្វូន Nexus ជំនាន់ទី៥ ។ ព័ត៌មានដែលមានសារសំខាន់ខ្លាំងមួយទៀតនោះ គឺតំលៃ។
ភ្ជាប់មកជាមួយនឹងរូបភាព បានឲ្យដឹងថា Nexus 5 ម៉ូដែល 16GB មានតំលៃ ៣៤៩ ដុល្លារ
សម្រាប់ ម៉ូដែលទំហំ 32GB គឺនៅមិនទាន់ដឹងពីតំលៃលក់ នៅឡើយទេ។ កំរិតតំលៃនេះ គឺស្មើ
នឹងតំលៃ Nexus 4 Version 16GB ពេលទើបតែចេញលក់ ប៉ុន្តែ Nexus 4 នៅមាន Version
ទំហំ 8GB តំលៃទើបតែចេញ ២៩៩ ដុល្លារ។



ខាងក្រោមនេះ គឺជារូបសណ្ឋាន Hardware ប៉ានស្មាន (មិនទាន់ផ្លូវការរបស់ Nexus 5) :

  • ឈ្មោះកូដ: LG-D820
  • អេក្រង់: 5" Full-HD, 442 ppi
  • CPU: 2.3GHz Qualcomm Snadragon 800
  • RAM: 2GB
  • មេម៉ូរីក្នុង: 16GB
  • កាមេរ៉ាក្រោយ: 8MP
  • កាមេរ៉ាមុខ: 1.2MP
  • ថ្ម: 2300mAh, មានសាកអត់ខ្សែ
  • តំណភ្ជាប់: 4G LTE, NFC
  • ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ពូកែមែន ! កែសម្ផស្ស ពីនារីអាក្រក់​ ទៅជាស្អាតបំផុត (Video inside)
- Samsung Galaxy S5 អាចនឹងមាន Sensor ស្គែនក្រសែភ្នែក ដើម្បីការពា សុវត្ថិភាព

- iPhone 2G ក្លាយជាស្មាតហ្វូន កម្រ មានតំលៃលក់ខ្ទង់ពាន់ដុល្លារ

- កំពូល SmartWatch មានអេក្រង់ ៦ របស់ Nokia (មានវីដេអូ)

- ស្រែកភ័យស្លន់ស្លោ ជាមួយនឹងវីដេអូ សៀករហស្សកម្ម កាត់ខ្លួនជាពីរ តជាមួយជើងអ្នក

ផ្សេង ហើយនៅអាចដើរបានធម្មតា

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!


ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Nexus 5 Google Play Store smartphone hightech