CamNews

ទូរស័ព្ទ 

iPhone 2G បានក្លាយជាស្មាតហ្វូនកម្រ មានតំលៃខ្ទង់ ពាន់ដុល្លារ

ពេលនិយាយដល់ ឧបករណ៍ Mobile អ្នកប្រើប្រាស់តែងតែនិយមដេញស៊េរី ជាមួយនឹងផលិតផល
ថ្មីៗបំផុត ទំនើបបំផុត។ ប៉ុន្តែជាក់ស្តែង iPhone 2G គឺជាករណីពិសេសមួយ។ ពិតជាមិនគួរឲ្យជឿ
ដែលនៅពេលបច្ចុប្បន្ននេះ iPhone មួយដែលមិនមានសមត្ថភាពភ្ជាប់ 3G (iPhone 2G) បែរក្លាយ
ជាទំនិញដែលកំពុងតែ Hot នៅលើ eBay។

បណ្តាស្មាតហ្វូន iPhone 2G នៅស្ថិតក្នុងប្រអប់ មិនទាន់ប្រើប្រាស់ ដ៏កម្រ កំពុងតែត្រូវបានគេដាក់
លក់នៅលើអ៊ីនធឺណេត ក្នុងតំលៃខ្ទង់ពាន់ដុល្លារ។ កាលពីខែមុន មានព័ត៌មានថា iPhone 2G នៅ
ក្នុងប្រអប់ មិនទាន់ប្រើប្រាស់មួយគ្រឿង ត្រូវបានលក់ដាច់ក្នុងតំលៃ ១៩៩៩ ដុល្លារ។ ទន្ទឹមនឹងនោះ
iPhone 2G មួយគ្រឿងដែលបានបើកប្រអប់ហើយ ប៉ុន្តែនៅថ្មី ត្រូបានលក់ដាច់ដែរ ក្នុងតំលៃប្រហែល
៦០០ ដុល្លារ ដែលតំលៃលក់នេះ ជិតស្មើទៅនឹងតំលៃលក់ថ្មីរបស់ iPhone 5S នៅក្នុងពេលបច្ចុប្បន្ន
នេះទៅហើយ។ គិតមកដល់ពេលនេះ នៅសល់ iPhone 2G ៨គ្រឿងទៀត ដែលកំពុងដាក់លក់ នៅ
លើគេហទំព័រ eBay។

ស្មាតហ្វូន iPhone ជំនាន់ដំបូងគេ (iPhone 2G) ត្រុវបានបង្ហាញខ្លួនជាផ្លូវការនៅសហរដ្ឋអាមេរិច
ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០០៧។ ម៉ូដែលនេះ ត្រូវបានបំពាក់អេក្រង់ទំហំ 3,5 inch កំរិតពន្លឺ 320 x
480 pixel, 163 ppi, chip ARM របស់ Samsung ល្បឿន 620 MHz, RAM 128 GB និងមានកាមេរ៉ា
ក្រោយទំហំ 2 megapixel។

យ៉ាងម៉េចប្រិយមិត្ត តើមានចំណាប់អារម្មណ៍ជាមួយ ស្មាតហ្វូន "កម្រ" ដំបូងគេរបស់ Apple ទេ?

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- កំពូល SmartWatch មានអេក្រង់ ៦ របស់ Nokia (មានវីដេអូ)
- ស្រែកភ័យស្លន់ស្លោ ជាមួយនឹងវីដេអូ សៀករហស្សកម្ម កាត់ខ្លួនជាពីរ តជាមួយជើងអ្នក

ផ្សេង ហើយនៅអាចដើរបានធម្មតា

- Google Nexus 5 និង Android 4.4 Kitkat ត្រូវបានគេរំពឹងថា នឹងអាចបង្ហាញខ្លួន នៅថ្ងៃទី ២៨

ខែតុលា ខាងមុខនេះ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview

Khi nhắc đến các thiết bị di động, người dùng thường chỉ chạy theo những sản phẩm mới nhất, tuyệt vời nhất. Tuy nhiên, iPhone 2G lại là một trường hợp đặc biệt. Không thể tin được là ở thời điểm hiện tại, một chiếc iPhone không có khả năng kết nối 3G (iPhone 2G) lại đang trở thành món hàng hot trên eBay.

Bài viết: http://news.zing.vn/iPhone-2G-tro-thanh-do-suu-tam-gia-ngan-USD-post361220.html#category_featured.noibat

Nguồn Zing News

 


Tags: iPhone 2G collectible cost thousands of dollars first smartphone apple apple hightech