CamNews

តារា 

ខេម ផ្ទុះសំឡេងរិះគន់ ពី​ក្នុង​ផលិត​កម្ម លើ​អត្ត​ចរឹត​ឆ្មើង​ឆ្មៃ

ភ្នំពេញ៖ តារាចម្រៀងប្រុសឈរលំដាប់កំពូល របស់ផលិតកម្មថោន លោក ខេម ហាក់បានល្បីល្បាញយ៉ាងរហ័ស ព្រោះមួយរយៈចុងក្រោយនេះ បទចម្រៀងរបស់លោកលោតឡើងខ្ពស់ លើសពីការរំពឹងទុក ។ គេសង្កេតឃើញថា ទៅណាមកណា ឮតែបទចម្រៀងខេម រងំពេញប្រទេសពិសេសបទ «ទឹកភ្នែកក្មេងពាល» ដែលជាបទល្បីល្បាញ ចុងក្រោយ របស់លោក ។

ខេម មិនត្រឹមតែល្បីល្បាញ រឿងកេរ្តិ៍ឈ្មោះទេ អត្តចរឹក ឫកពារក៏ឡើងតាមកេរ្តិ៍ឈ្មោះផងដែរ ពិសេសភាពក្រអើតក្រទម ក៏កើនឡើងទ្វេដង ស្ទើរមិនគួរឲ្យជឿ ។ ប្រភពពីក្នុងផលិតកម្មថោន បាននិយាយថា លោក ខេម ពិតជាតារាធ្វើឲ្យ ផលិតកម្មល្បីល្បាញខ្លាំង តែលោកបែរជាប្រែប្រួល ៣៦០ដឺក្រេពីមនុស្សសាមញ្ញ មកកំពូលតារាចម្រៀងល្បីប្រចាំ ផលិតកម្ម។ ខេម លែងរវល់អើរពើ ជាមួយមនុស្សដែលមានឋានៈទាបជាងខ្លួន ពិសេសមិនសូវឲ្យតំលែទៅលើមនុស្ស ជុំវិញខ្លួនលោកឡើយ ។ ថ្មីៗនេះ លេចឮថា លោកបានបោះពាក្យសម្ដីឲ្យអ្នកនិពន្ធ ក្នុងផលិតកម្មថាលោកច្រៀងបទ ក្មេងថា្នក់ទី៥ ក៏ល្បីល្បាញដែរ មិនចាំបាច់ឲ្យអ្នកនិពន្ធណាមកសរសេក៏បាន ។ លោកមិនច្រៀងបទអ្នកនិពន្ធម្នាក់នោះ ឡើយ ។

សម្ដីរបស់តារាចម្រៀង ខេម បានវាយប្រហារទឹកចិត្ត អ្នកនិពន្ធរូបនោះមិនតិចទេ ។ អ្នកនិពន្ធរូបនោះ ក៏បាននិយាយថា លោកមិនហ៊ានសរសេរបទចម្រៀងឲ្យតារាល្បី ដូចខេមទៀតដែរ ទោះបទលោកគ្មានអ្នកច្រៀងសុខចិត្តសរសេរចោល។ ចំណែកឯអ្នកធ្វើការនៅក្នុងក្រុមការងារ ថោន បាននិយាយថា នៅពេលពិធីជប់លៀងក្រុមហ៊ុនម្ដងៗ ឬក៏មានកម្មវិធី ដែលតម្រូវឲ្យតារាចូលរួមវត្តមាន លោក ខេម មិនបាត់ទេ ប៉ុន្តែលោកមិនខ្ចីមើលមុខ អ្នកណាក្រៅពីម្ចាស់ផលិតកម្ម ឬ អ្នកស្និទ្ធស្នាល ។ ក្រៅពីនោះលោកមិនយកភ្នែកមើលឡើយ ។ បុគ្គលតូចតាចមួយចំនួនរិះគន់ថា ខេម ឆ្មើងឆ្មៃ ហួសកម្រិតទទួលយកបាន ព្រោះអ្នកល្បីជាងលោក ខេម ជាច្រើន តែគេមិនលេងចរឹកបែបហ្នឹងទេតែនេះបុគ្គលមាន ចេតនា បង្ហាញចេញមកតែម្ដង ។
 
តារាចម្រៀង ខេម មិនអាចសុំការបំភ្លឺបានទេ នៅពេលនេះ គេហទំព័រLookingTODAY នឹងរង់ចាំការបំភ្លឺពីលោក ដោយក្ដីរីករាយ ខណៈសំឡេងរិះគន់ហាក់ខ្លាំងក្លា មិនធម្មតាឡើយ ដែលហាក់ដូចជា ចេតនា វាយប្រហារ ទៅលើរូបលោកយ៉ាងខ្លាំង ហើយវាអាចជះឥទ្ធិពល ទៅលើកេរ្តិ៍ឈ្មោះជាតារាចម្រៀងល្បី ដូចជារូបលោកទៀតផង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh