CamNews

ព័ត៌មានអន្តរជាតិ 

យីងទ្បាក់ គ្រោង​បង្កើត​វេទិកា​ប្រជាជន ដើម្បី​ដោះស្រាយ​វិបត្ដិ​នយោបាយ

បាងកកប៉ុស្ដិ៍៖ យោងតាម សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយនៅថ្ងៃ អង្គារ ទី ៣ ខែ ធ្នូ ឆ្នាំ២០១៣ នេះ បានឲ្យដឹងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានបញ្ជា ឱ្យរដ្ឋមន្រ្តីទាំងពីរ បង្កើត «វេទិកាសម្រាប់ប្រជាពលរដ្ឋ» ដើម្បីនាំមកនូវការរួមគ្នា សិក្សា ស្រាវជ្រាវ ជាមួយអ្នកជំនាញច្បាប់ ពីរបៀបដោះស្រាយ ជម្លោះនយោបាយដ៏យូរអង្វែង។

លោកស្រី យីងឡាក់ បានស្នើរៀបចំវេទិកាខាងលើនេះ ដើម្បីឆ្លើយតបទៅនឹង គណៈកម្មាធិការ ប្រជាជន នៃកំណែទម្រង់ប្រជាធិបតេយ្យ (PDRC) ដែលបង្កើតឡើងនៃការ ជួបប្រជុំគ្នារបស់ប្រជាជននេះ។ បើយោងតាមការលើកឡើងពី អ្នកនាំពាក្យរដា្ឋភិបាលថៃលោក ធីរ៉ាត់ រ៉ាត់តាណាសេវី។

នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី នាថ្ងៃអង្គារនេះលោក បានបន្ដទៀតថា នាយករដ្ឋមន្រ្តីថៃ បានតែងតាំង ឧបនាយករដ្ឋមន្រ្តី ផុងថេប ថេបកាន់ចាណា និងលោក ចៃកាសេម នីទីស៊ីរី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យធ្វើជាអ្នកត្រួតពិនិត្យ វេទិកានេះ។ លោក ស្រី យីងទ្បាក់ បានសង្កត់ ធ្ងន់ពីតម្រូវការសម្រាប់ គ្រប់វិស័យ ឱ្យមក រួមគ្នា ដើម្បីជួយបញ្ចប់ការប្រឆាំងតវ៉ា នយោបាយ តាមរយៈការចរចាដោយសន្តិវិធី និងយន្តការសន្តិភាពផ្សេងៗ។

គណៈរដ្ឋមន្រ្តី ក៏បានព្រមព្រៀង រៀបចំឲ្យ រដ្ឋមន្រ្តីក្រសួង សុខភាពសាធារណលោក ប្រាដិត ស៊ីនថាវ៉ាណារ៉ុង, ឧបនាយករដ្ឋមន្រ្តីក្រសួងសុខភាពសាធារណ សូរ៉ាវង់ ធានថុង, រដ្ឋមន្ត្រីសន្តិសុខសង្គមនិង រដ្ឋមន្រ្តីក្រសួង សន្តិសុខ មនុស្សជាតិលោក ផាវ៉េណា ហុងសាគូឡា, និងរដ្ឋមន្ត្រីនៃខុតការល័យ របស់នាយករដ្ឋមន្រ្ដីលោក សានធិ ព្រំផាត ទៅ ត្រួតពិនិត្យមើល ការថែទាំងសម្រាប់បាតុករដែល បានទទួលរងរបួសក្នុង ការតវ៉ា ក្នុងរយៈ ពេលប៉ុន្មានថ្ងៃ កន្លងទៅនេះផងដែរ។

ប្រភពពី៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ