ភ្នំពេញ: នៅថ្ងៃទី១៣មិថុនាខាងមុខនេះ ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំរបស់
កម្ពុជានឹងស្វាគមន៏ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំរបស់ហ្វីលីពីនក្នុង
ការប្រកួតជាមិត្តភាពនៅក្នុងទឹកដីរបស់ខ្លួន។
នេះជាការប្រកួតកម្ដៅសាច់ដុំជាលក្ខណៈអន្តរជាតិលើកទី២ ហើយរបស់ក្រុមកម្ពុជាបន្ទាប់ពីលេង
កម្ដៅសាច់ដុំជាមួយក្រុមជម្រើសក្រុងហូជីមិញកន្លងមកថ្មីៗនេះ។ លោកវ៉ាន់ លី អ្នកចាត់ការទូទៅ
ក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថាក្រុមកម្ពុជា បានចាត់ទុកថា នេះជាការប្រកួតដ៏សំខាន់បំផុត
មួយដើម្បីវាស់ស្ទង់សមត្ថភាពរបស់ ក្រុមកម្ពុជាដ៏សំខាន់មួយទៀត។
ក្រុមជំរើសជាតិU-22 កម្ពុជា
ក្រុមកម្ពុជាត្រូវចេញទៅប្រកួតជម្រុះយុវជនអាស៊ីអាយុក្រោម ២២ឆ្នាំ(AFC U-22 Asian-Cup
2013 Qualifiers) នៅប្រទេសឡាវដែលចាប់ផ្ដើមពីថ្ងៃទី២៣មិថុនា ដល់ថ្ងៃទី៣ កក្កដា ខាងមុខ
នេះ។ កម្ពុជាស្ថិតនៅពូលF ជាមួយឡាវ ហុងកុង ថៃ ចិន និងកូរ៉េខាងជើង។
តាមកម្មវិធីប្រកួតរបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC)នោះ ថ្ងៃទី២៣មិថុនា កម្ពុជាត្រូវប្រកួត
ជាមួយក្រុមហុងកុង។ ថ្ងៃទី២៥មិថុនាកម្ពុជាប្រកួតជាមួយថៃ ថ្ងៃទី២៨មិថុនាកម្ពុជាប្រកួតជាមួយ
ចិន ថ្ងៃទី៣០មិថុនាកម្ពុជាប្រកួតជាមួយកូរ៉េខាងជើង និង ថ្ងៃ៣ កក្កដា កម្ពុជាត្រូវប្រកួតចុងក្រោយ
ជាមួយឡាវដែលជាម្ចាស់ផ្ទះ។ លោកវ៉ាន់ លីចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រកួតជម្រុះដ៏តឹងតែង
មួយដែលកម្ពុជាមិនសូវជាមានសង្ឃឹមថាឆ្លងផុតនោះទេ៕
ដោយ៖ ណាណូ