CamNews

កីឡាអន្តរជាតិ 

Jose Mourinho បង្ហាញអារម្មណ៍ធូស្បើយ បន្ទាប់ពីការភ័យស្ទើរលោះព្រលឹង ក្រោយចប់ការប្រកួត

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Chelsea បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល​​​ក្រោយពីភ័យខ្លាច នឹកស្មានថា ក្រុមរបស់ខ្លួន​មិនអាច ស៊ូជាមួយ ក្រុមខ្លាំងអ្នកលេង​នៅក្រៅតំបន់ ទឹកដីប្រទេស បារាំងបានឡើយ ។ 

លោក Jose Mourinho បានរៀបរាប់ប្រាប់អ្នកកាសែតពីស្ថានភាពពិត​ដែលក្រុមគាត់ បានជួប ខណៈដែរប្រទះនឹង​អ្នកខ្លាំង​ប្រចាំតំបន់គឺ ក្រុម Paris St-Germain ដោយលើកឡើងថា ឱកាសយកឈ្នះលើ​ការ​ប្រកួត​ពេលនោះ គឺមានភាគរយតិច​ សម្រាប់ Chelsea ខ្លាំងណាស់​ តែសំណាងល្អផងដែរ ក្រុម អាចរកបានពិន្ទុ ស្មើ ត្រឡប់មកវិញ។ 

ក្នុងស្ថានភាពនៃការប្រកួត ពិតណាស់ Chelsea រងការវាយប្រហា​ ជាច្រើនលើក ច្រើនសារ ប៉ុន្ដែត្រូវ អ្នកចាំទីដ៏ឆ្នើមរបស់ក្រុម រារាំងជាប់រហូត តែទើបីជាខ្លាំងយ៉ាងណានោះក្ដី កីឡាករនៅតែធ្លាយចេញដដែល​។

​លោក Jose Mourinho បានបន្ដទៀតថា ក្រោយពីចប់ការប្រកួតកាលណា គាត់មានអារម្មណ៍ធូស្រាលច្រើន​ ដោយមើលឃើញលទ្ធផល បែបនេាះ ។​ Paris St-Germain គឺជាក្រុមខ្លាំង ហើយជាក្រុមដែលល្បី ដែលពួកយើង បានដឹង ហើយទទួលស្គាល់រួចទៅហើយ។ 



Tags: Sport News Chelsea PSG