ព័ត៌មានកីឡា៖ ខ្សែការពារ Man United អាចរួចផុតពីការប្រឈមមុខជីវិតក្នុងគុក ក្រោយពីមានការអះអាង ស្រាយបំភ្លឺរបស់ មេធាវីការពារក្ដី ទៅលើករណីចោទប្រកាន់មួយ ។
ខ្សែការពាររបស់ Man United ឈ្មោះកីឡាករ Marcos Rojo បានរួចផុតពីការគម្រាមកំហែង ជីវិតក្នុងគុក ក្រោយពីបានទទួលការអះអាងស្រាយបំភ្លឺរបស់ មេធាវី លើការចេាទប្រកាន់ចំពោះកីឡាករ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងវាយប្រហាដោយ ដប លើអ្នកជិតខាង។
សម្រាប់រឿងក្ដីមួយនេះ រវាងដើមចោទ នឹងកីឡាករបានរូចផុតពីការជាប់គុក ។ ហើយព័ត៌មានកន្លងមក អាចនឹងត្រូវបានគេដឹថា កីឡានឹង ប្រឈមមុខការជាប់គុករយៈពេលមួយឆ្នាំ នេះបើតាមការអះអាងរបស់តុលាការ។
គូររំឮកឡើងវិញថា Marcos Rojo ត្រូវបានទទួលការជាប់ចោទ ពីករណីប៉ុនប៉ងវាយប្រហាដោយ ដប កាលពីខែវិឆ្ឆិកា ឆ្នាំ ២០១២ ខណៈពេលនោះ ដោយមានសាក្សី ពីរូប ហ៊ានធ្វើការអះអាងលើការចោទប្រកាន់ហ្នឹងថា កីឡាករពិតជា មានចេតនាប៉ុនប៉ង ធ្វើដូចនោះមែន ។ ប៉ុន្ដែ ដោយសាការ ស៊ើបអង្កេតនៅតែបន្ដសកម្មភាព សុំណុំរឿងនៅតែរក្សារហូតមកដល់ពេលនេះ ។ ចំណែក ដើមចោទ នឹង ចុងចោទត្រូវបានកាត់ទោសម្រេចឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន រហូតពេលនេះផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror