ព័ត៌មានកីឡា៖ ក្រោយពីលទ្ធផលបានសម្រេច ឲ្យកីឡាករ Neymar ខ្ទាតចេញពីក្រុមជម្រើសជាតិ Brazil ចំនួន ៤ ប្រកួតក្នុងព្រឹត្ដិការណ៍ Copa America មិត្ដរួមក្រុមជាច្រើន មានការសោកស្ដាយជាខ្លាំង តួយ៉ាងដូចជាកីឡាករ Dani Alves បានទទួចទាំងទុក្ខក្រៀមក្រំ ហាក់ដូចជាមិនចង់ឲ្យបាត់បង់កីឡាករខ្សែប្រយុទ្ធម្នាក់នេះឡើយ។
Neymar បានត្រូវគណៈគ្រប់គ្រង សមាគមន៍ កីឡាករបាល់ទាត់ប្រចាំអាមេរិក ខាងត្បូងសម្រេចដកសិទ្ធប្រកួត ចំនួន ៤ ប្រកួតទាំងស្រុង ក្រោយពីកីឡាករបានប្រព្រឹតខុសដោយចេតនា ទាត់បាល់បំបុកកីឡាករជម្រើសជាតិ Colombia ក្រោយពីលទ្ធផលប្រកួតបានបង្ហាញ Brazil ចាញ់ Colombia ១-០ ។
Dani Alves បានទទួចទាំងទុក្ខក្រៀមក្រំថា ពួកគេពិតជាមានការសោកស្ដាយជាខ្លាំងដោយ អវត្ដមានកីឡាកររូបនេះ ។ ការពិន័យនេះ ពិតជាធ្ងន់ធ្ងរមែន សម្រាប់ក្រុមជម្រើសជាតិ Brazil ប្រសិនជាររឿងនេះ កើតឡើងចំពោះកីឡាករផ្សេងទំនងជាមិនអីនោះទេ។ Brazil ពិតជាត្រូវការគេចាំបាច់ បំផុត សម្រាប់ការប្រកួត ជាបន្ដបន្ទាប់។
ទន្ទឹមគ្នានោះផងដែរ ថ្នាក់ដឹកនាំក្រុមសមាគមន៍បាល់ទាត់ ប្រចាំប្រទេស Brazil បានថ្លែងកាលពី មិ្សលមិញថា Neymar គួរតែចាកចេញពីក្រុម ជម្រើសជាតិទៅ មិនចំាំបាច់នៅបង្ហាញខ្លួនដើម្បីបង្ហាញពីគោលបំណង ចង់កាត់បន្ថយទោសកំហុសខ្លួននោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ App onefootball