CamNews

កីឡាអន្តរជាតិ 

Arsene Wenger ហួសចិត្ដនឹង ១ គ្រាប់ចុងក្រោយរបស់ Liverpool ធ្វើឲ្យ Arsenal នៅតែអន់ដដែល

ព័ត៌មានកីឡា៖ Arsenal បានធ្វើដំណើរទៅកាន់ទឹកដីដែលក្រុមធ្លាប់មានប្រវត្ដិជូរចត់កាលពីថ្ងៃអាទិត្យ ប៉ុន្ដែម្ដងនេះមិនដូចវាសនាមុនឡើយ​ ក្រោយពីក្រុមបានខិតខំប្រឺងប្រែងអាចបំពេញពិន្ទុបាន ២ ស្មើគ្នា​ចប់ការប្រកួត ប៉ុន្ដែអ្វីដែលចង់លើកឡើងពេលនេះ​ គ្រាន់តែថា ថ្នាក់ដឹកនាំមានការអាក់អន់ស្រពន់ចិត្ដ​និងការការពាររបស់ក្រុមមិនគួរណាត្រូវបណ្ដោយឲ្យសត្រូវអាចឆ្មក់បាន មួយគ្រាប់ចុងក្រោយស្មើគ្នាសោះ។ 

Arsene Wenger បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ក្រុមទាំង ២ គឺ​ពិតជាយុទ្ធធម៌ខ្លាំងណាស់ ដោយក្រុម Liverpool ជាអ្នកនាំមុខ ហើយក៏ជាអ្នកបិទគូទដែរ​ក្នុងការប្រកួតមួយនេះ ។ សេចក្ដីលើកឡើងក្នុងអត្ថន័យនេះ គឺចង់បង្ហាញពីភាពមិនពេញចិត្ដនិងការធ្វេសប្រ​ហែស​​របស់ខែ្សការពាររបស់ក្រុមគាត់ មិនគួណាត្រូវរបូតឱកាសឲ្យសត្រូវអាចយកគ្រាប់ចុងក្រោយ​ ដោយ​មិនគួរឲ្យជឿទាល់តែសោះ។ ការការពារ​បានអូសបន្លាយការប្រកួត​ស្ទើតែជិតចប់ទៅហើយ ប៉ុន្ដែថ្វេសប្រ​ហែសតែមួយពេល ត្រូវដៃគូរអាចឆ្មក់បាន ១ គ្រាប់វិញ នេះគឺជារឿងមួយគួរឲ្យស្ដាយ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: sport news Arsenal Arsene wenger