CamNews

កំសាន្ត 

ពេជ្រ សេរីរ័ត្ន លើកទឹកចិត្ត ដល់នារីអារដៃសម្រក់ឈាម ព្រោះឈឺចាប់រឿងស្នេហា

ភ្នំពេញ៖ ជាធម្មតាទស្សនិកជន តែងតែបានឃើញវត្តមានពិធីការិនី ពេជ្រ សេរីរ័ត្ន ចេញមុខចេញមាត់ ចូលរួមបកស្រាយ អាថ៌កំបាំងស្នេហា និងភាពទុក្ខសោក របស់តារាសិល្បៈរួមអាជីព តាមរយៈកម្មវិធី “តុបំភ្លឺ” របស់ស្ថានីយទូរទស្សន៍ MyTV ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺបន្ទាប់ពីនាងបានក្លាយជាពិធីការិនី ក្នុងកម្មវិធីនេះរួចមក នាងហាក់កាន់តែមាន សមត្ថភាពទ្វេដង ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ។ ជាក់ស្តែងថ្មីៗនេះ ពេជ្រ សេរីរ័ត្ន បានបង្ហាញសារលើក ទឹកចិត្តមនុស្សស្រីម្នាក់ ខូចចិត្តដោយសាររឿងស្នេហា ធ្វើបាបខ្លួនឯងស្ទើរតែស្លាប់ទៅហើយ ។

ក្រៅពីដើរតួជាពិធីការិនីចោទសួរ បើកកកាយបញ្ហារបស់គេហើយ តារាស្រី ពេជ្រ សេរីរ័ត្ន ក៏បានដើរតួជាអ្នកផ្តល់កម្លាំងចិត្ត ទៅដល់អ្នកខូចចិត្ត រឿងស្នេហាផងដែរ ដោយកាលពីដើមខែមេសានេះ នាងបានរំលេចសារខ្លីមួយ ចូលរួមចំណែកលើកទឹកចិត្ត ដល់មនុស្សស្រីម្នាក់ ដែលបានធ្វើបាបខ្លួន ដោយសាររឿងស្នេហាបរាជ័យ ដោយនាងបានរំលេចសារខ្លីថា «ហេតុអ្វីប្អូនចាំបាច់ធ្វើចឹង ? ប្រុសពិតជាសំខាន់ណាស់ឬ? ប្រុសគ្រាន់តែជាអ្នកដទៃ អ្វីដែលសំខាន់ប្រុសកើតពីស្បូនស្រីតើ? បើប្រុសល្អគួរលើកទូលក៏មិនថា គ្រាន់តែប្រុសចោលម្សៀត ក្រវាត់ចោលទៅកុំបំផ្លាញជីវិតខ្លួនឯង ដើម្បីប្រុសទុកកិត្តិយស រកលុយចិញ្ចឹមម៉ែ ទើបគេសរសើរប្អូន…» ។

គេសង្កេតឃើញថា ចាប់តាំងពីអតីតពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន ពេជ្រ សេរីរ័ត្ន បានផ្តើមវិវឌ្ឍន៍ខ្លួនទៅជាពិធីការិនី នៅស្ថានីយទូរទស្សន៍ MyTV ហើយកាន់កម្មវិធី “តុបំភ្លឺ” មក នាងហាក់មានភាពលេចធ្លោ និងស្តារកេរ្តិ៍ឈ្មោះល្បីឆាប់ ដោយក្នុងកម្មវិធីនោះ នាងបានបង្ហាញសមត្ថភាពចោទសួរ ទៅលើអ្នកសិល្បៈជីកកកាយវិបត្តិផ្លូវចិត្ត ទម្លាយប្រាប់ដល់មហាជន ជាសាធារណៈ ។ មិនតែប៉ុណ្ណោះ សូម្បីតែអ្នកមានវិបត្តិ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នាងក៏បានចេញមុខ ចូលរួមដោះស្រាយ និងលើកកម្លាំងចិត្តផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh