CamNews

តារា 

ជុំ លីណូ សូមអភ័យទោស គ្រួសារជនរងគ្រោះ និងព្រលឹងស្រ្តីស្លាប់

ភ្នំពេញ៖ "ខ្ញុំបាទ ជុំ លីណូ សូមអភ័យទោស ដល់ក្រុមគ្រួសារ ជនរងគ្រោះ ជាពិសេសអ្នកមីង ដែលបានលាចាកលោក ដោយសារ គ្រោះថ្នាក់ចរាចរណ៍ កាលពីពេលកន្លងទៅថ្មីៗនេះ ព្រោះជារឿងរ៉ាវ កើតឡើង ជាថាយហេតុ និងអចេតនា ធ្វើឲ្យក្រុមគ្រួសារ ជួបទុក្ខសោក បាត់បង់សមាជិក ខ្ញុំពិតជាសូមអរភ័យទោស ម្ដងហើយម្ដងទៀត ពីគ្រួសាររងគ្រោះមែន...!" ។ នេះ គឺជាពាក្យពេចន៍ របស់តារាចម្រៀង ល្បីឈ្មោះ លោក ជុំ លីណូ បានបង្ហាញពីអារម្មណ៍ សោកស្តាយ ចំពោះ ការបាត់បង់អាយុ ជិវិតរបស់ស្រ្តីវ័យ ប្រមាណជាង ៥០ ឆ្នាំម្នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត របស់លោក នៅក្នុងខេត្តសៀមរាប នាពេលកន្លងមក ។

នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន របស់តារាចម្រៀង ជុំ លីណូ ថ្មីៗនេះ គេបានប្រទះឃើញ តារារូបនេះ សរសេរសារបង្ហោះ មានអត្ថន័យយ៉ាងដូច្នេះថា "ខ្ញុំបាទ លីណូ សូមអភ័យទោស និង សូមឱ្យព្រលឹងអ្នកមីងបាន ទៅសោយសុខផងចុះ ។ ខ្ញុំសូមជំរាបបងប្អូនទាំងអស់ ឲ្យបានច្បាស់ផងដែរថា ខ្ញុំបាទមិនបានដឹងរឿងអ្វីទេ ព្រោះពេលនោះ ខ្ញុំគេងលក់ក្នុងឡាន ..!" ។

លោក បានសរសេរបន្តថា "នៅថ្ងៃដែលកើតហេតុការណ៍ គ្រោះថ្នាក់នោះ គឺបងប្រុសជីដូនមួយ របស់ខ្ញុំ គាត់ជាអ្នកបើកឡានឲ្យ ។ ក្រោយពី កើតហេតុភ្លាមៗ ខ្ញុំបានឮសំឡេងផាំង ទើបខ្ញុំភ្ញាក់ ពេលនោះ ល្បឿនឡាន បានធ្លាក់ចូលប្រឡាយ ទឹកទៅហើយ ។ ខ្ញុំឡើងពីក្នុងទឹកមក ទើបខ្ញុំដឹងថា បងខ្ញុំបើកឡានបុកគេ ខ្ញុំនិយាយអីក៏មិនបាន ប្រយោជន៍ដែរ ដឹងត្រឹមថា រង់ចាំដោះស្រាយ តាមច្បាប់ទៅចុះ "។

ប្រាប់គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ លោក ជុំ លីណូ បានបញ្ជាក់ថា "សម្រាប់ពាក្យពេចន៍ ដែលលោក បានបង្ហោះ នៅលើហ្វេសប៊ុក ទាំងអស់នេះ គឺគ្រាន់ចង់ឲ្យបងប្អូន បានយល់ និងធ្វើការវិភាគថា ខ្ញុំមានកំហុសកំរិតណា? ហើយក៏ចង់សូមការ អភ័យទោស ពីសំណាក់សាច់ញាតិ គ្រួសារជងគ្រោះម្តងទៀត ក៏ដូចប្រលឹង របស់អ្នកមីង ដែលបានស្លាប់ .." ។

លោក បានបន្ថែមថា "បើខ្ញុំខុស ឬយ៉ាងណានោះ សូមបងប្អូនថា មកចុះខ្ញុំ ជុំ លីណូ សុំទទួលយកទាំងអស់ ។ ហើយ ខ្ញុំក៏សង្ឃឹមយ៉ាង មុតមាំថា បងប្អូននៅតែគាំទ្ររូបខ្ញុំ នឹងជួយគាំទ្រ រាល់បទចម្រៀងរបស់ខ្ញុំ នៅក្នុងផលិតកម្ម ដាយមិន ដែលជាផលិតកម្មថ្មី .. សូមអរគុណ..! " ។


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh