លោក សុខជាបុរសពូកែអួតណាស់ តែខ្លាចប្រពន្ឋ។ ថ្ងៃមួយគាត់ ណាត់មិត្តភក្តិមកលេងបៀ
នៅផ្ទះគាត់ ដោយរង់ចាំមិត្តភកិ្តម្នាក់ មកលេងបៀយូរពេក ក៏និយាយថា "អាហ្នឹង ប្រហែលជា
ខ្លាចប្រពន្ឋហើយមើលទៅ "និយាយមិនទាន់ចប់ផងមិត្តគាត់ក៏មកដល់ហើយនិយាយប្រាប់ថា"
សុំទោសពួកម៉ាក គ្នារវល់បោកខោអាវ អោយប្រពន្ឋពីរ បីកំផ្លេ "លឺអញ្ចឹង លោកសុខក៏ស្រែក
ឡើងថា" អញថា ប្រពន្ឋធ្វើបាប ធ្វើបាបមែន ហាស ហាស ហា... !
បើអញវិញ "និយាយបានប៉ុណ្ណឹង ប្រពន្ឋដែលនៅក្នុងផ្ទះបាយ កំពុងធ្វើម្ហូប កាន់វែកឆា ឡើង
បង្ហាញ ព្រមទាំងស្រែកគំហកមកវិញថា" និយាយថាម៉េច អាកញ្ចាស់!!!" ពេលដឹងប្រពន្ឋកាន់
វែកឆា ព្រមទាំងស្រែកគំរាម ដាក់អញ្ចឹងលោកសុខ ក៏ប្រែទឹកមុខភ្លាម ហើយនិយាយដោយ
សុភាពវិញថា"បើបងវិញមិនអោយមិត្តភក្តិ ចាំយូរទេ បងបោកខោអាវ តាំងពីព្រលឹមឯណោះ
មិនចាំទុកដល់ល្ងាចទេ"៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke