CamNews

សំណើច 

សំណើច រឿង៖ ជ្រុលហើយទើបដឹង

បុរសម្នាក់ចង់ទិញរថយន្តមែរសឺដេសធុនទំនើប តែស្តាយលុយមិនចង់ចំណាយច្រើន ទើបចេះតែ ទ្រាំជិះរថយន្តក្រុងមួយខែហើយមួយខែទៀត ។ ថ្ងៃមួយលឺដំណឹងថូនី មិត្តរួម ថ្នាក់កាលពីតូចស្លាប់ ដោយចែដន្យ គាត់ភ្ញាក់ខ្លួនខ្លាចស្លាប់មុនពេលបានប្រើរថយន្ត ក៏ប្រញាប់ចំណាយលុយទិញ រថយន្ត មែរសឺដែស ដែលទំនើបមួយគ្រឿង ។ ដឹងអីគាត់ទិញរថយន្តមានមួយថ្ងៃ ស្រាប់តែមិត្តម្នាក់ ទៀត ទូរស័ព្ទមកសួរៈ


- នែ, បងឯងដឹងដំណឹងថូនីស្លាប់ទេ?
-​ថីមិនដឹង ! ខ្ញុំដឹងតាំងពីសប្តាហ៏មុនម្លេះ ។
- ចុះដឹងថាស្លាប់ដោយសារអីទេ ?
- អូ, រឿងហ្នឹងអត់ដឹងសោះ ។ ចុះវាស្លាប់ដោយសារអីដែរ ?
- វាស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៏ ព្រោះវាទើបតែទិញរថយន្តមែរសឺដែសទំនើបមួយគ្រឿង,
ពេលបើករថយន្តនោះដើរលេងក៏ជួបគ្រោះថ្នាក់តែម្តង៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke