CamNews

តារា 

យ៉ែម សំអូន មិន​ជឿថា ភរិយា​ដាក់​ពាក្យ​ប្ដឹង​លែង​លះ

ភ្នំពេញ៖ បន្ទាប់ពីចំណងស្នេហា រវាង អ្នកនាង យ៉ាន លីនដា និងស្វាមី (លោក យ៉ែម សំអូន) បានជួបភាពរកាំរកូស រហូតឈានដល់ ការប្រើអំពើហិង្សា បានធ្វើឲ្យភរិយារូបស្រស់ ដែលមានសញ្ជាតិអូស្ត្រាលីរូបនេះ សម្រេចចិត្តដើរផ្លូវ បំបែកជាមួយស្វាមីដោយពេលនេះ នាងកំពុងតែរៀបចំពាក្យបណ្តឹង និងបញ្ជូនមេធាវីពីអូស្រ្តាលីមក កម្ពុជាប្តឹងលែង លះតាមផ្លូវច្បាប់ ។ បើទោះជាដំណឹងនៃការដាក់ពាក្យលែងលះនេះ ត្រូវបានគេអះអាងថា ជាសម្តីផ្ទាល់របស់អ្នកនាង លីនដា ក៏ដោយតែសម្រាប់ លោក យ៉ែម សំអូន នៅតែចេញមុខបដិសេធន៍ថាលោកមិនជឿទេថា ភរិយាលោកសម្រេច ចិត្តលែងលះ ដូចព័ត៌មានចុះផ្សាយ ។

ថ្លែងប្រាប់គេហទំព័រ LookingTODAY នៅថ្ងៃទី៨ ខែឧសភា នេះ តារាបង្ហាញម៉ូដ និងជាតារាចម្រៀង លោក យ៉ែម សំអូន បានប្រាប់យ៉ាងខ្លី ក្នុងអារម្មណ៍វិលវល់ថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់ដឹងច្បាស់ទេថាព័ត៌មាន ដែលភរិយាសុំលែងលះនោះ ជាការពិត ឬយ៉ាងណាឡើយ ។ លោកក៏មិនចង់ផ្តល់ព័ត៌មាន អ្វីទាំងអស់ ពីព្រោះលោក គិតថា ការរស់នៅសាងគ្រួសារ ជាមួយភរិយាប្រមាណជាង១០ឆ្នាំ កន្លងមកនេះ គឺមានអនុស្សាវរីយ៍ល្អៗច្រើនគួរសម ដែរដូច្នេះភរិយាលោក និងយល់ហើយ លោកក៏មិនចង់និយាយអ្វី នៅពេលដែលភរិយា កំពុងតែមានអារម្មណ៍ខឹងតាន តឹងដែរ ។

តារាប្រុសរូបរាងសង្ហា ម្នាក់នេះ ក៏បានផ្ញើរសារ ទៅភរិយាបណ្តូលចិត្តថា «ខ្ញុំចង់និយាយថា ខ្ញុំសុំទោសចំពោះរឿងដែល កើតឡើងចំពោះភរិយាវា គឺជារឿងអចេតនាសម្រាប់ខ្ញុំ គឺមានចិត្តស្រលាញ់ ភរិយាខ្លាំងណាស់ គ្មាននារីណាអាចជំនួស គាត់(ភរិយា)បានឡើយ ។ ហេតុដូច្នេះ ខ្ញុំនៅតែសង្ឃឹម និងមានកំលាំងចិត្តថា ថ្ងៃណាមួយគាត់ និងយល់ព្រមជួបនិង ដោះស្រាយជាមួយខ្ញុំ ក្រៅពីជម្រើសលែងលះ...» ។

តារចម្រៀងមានទឹកដម សំឡេងផ្អែមស្រទន់ លោក យ៉ែម សំអូន បានប្រាប់ឲ្យដឹងទៀតថា ចាប់តាំងពីភរិយាចាកចេញ ពីលោក គឺលោកមិនទាន់ បានជួបនិយាយគ្នាឡើយ ភាគច្រើនគឺលោកទាក់ទង ទៅកូនស្រី ដើម្បីសួរពីសុខទុកភរិយា បើទោះជាពេលនេះ ភរិយាលោក មានការខឹងសម្បារខ្លាំង កម្រិតណាក៏ដោយ ក៏លោកចង់ផ្ញើរសារទៅថា «លោកសុំ ទោសៗគ្រប់យ៉ាង…» ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh