ព័ត៌មានអន្តរជាតិ ៖ ជាដំបូង នាងខ្ញុំបានគិតថា វាគឺជាប្រដាប់ប្រដាក្មេងលេងនោះទេ តែដឹង
អីថា នៅពេលដែលមើលអោយជិតនោះ តាមពិតទៅវាគឺជាកូនត្រីឆ្លាមមែនទែន នេះជាសម្តី
ស្រ្តីជាអ្នកធ្វើដំណើរតាមរថភ្លើងក្រោមដី ឈ្មោះ Juan Cano បានផ្តល់កិច្ចសម្ភាសន៍ដល់គេ
ហទំព័រសារព័ត៌មានបរទេស CNN ។
គួររំឭកផងដែរថា ករណីរកឃើញថាមានកូនត្រីឆ្លាមងាប់ ប្រវែងជាងកន្លះម៉ែត្រ នៅលើរថ
ភ្លើងក្រោមដីលើកនេះ ពិតជាបានបង្កអោយក្រុមអ្នកដំណើរ មានភាពភ្ញាក់ផ្អើល ក៏ដូចជា
មានភាពស្រឡាំងកាំងជាខ្លាំង ខណៈពេលដែលករណីដ៏កម្រនេះ បានកើតឡើងនៅក្នុង
តំបន់ទីប្រជុំជន Manhattan សហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា សាកសពត្រីឆ្លាមដែលនៅសើម
ទឹកនៅឡើយ មួយក្បាលនេះ មានទម្ងន់ចន្លោះពី ២ ទៅ ៤ គ.ក ហើយវាត្រូវបានក្រុម
មនុស្ស ដែលជាអ្នកធ្វើដំណើរ ប្រទះឃើញ នៅជិតកៅអីអង្គុយ ពោលគឺ នៅលើរថភ្លើង
Queens-bound N ចំណតលេខ ១៤ ។
យ៉ាងណាមិញ បើយោងតាមសម្តី អ្នកនាំពាក្យមកពីអង្គភាព MTA (Metropolitan Transit
Authority) លោក Kevin Ortiz អោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានមួយនេះ ក្រុមការ
ងារយើងខ្ញុំ ក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយចុះធ្វើការអន្តរាគមន៍ នាំយកត្រីឆ្លាម
ងាប់មួយក្បាលនេះចេញ ។ ខ្ញុំពិតជាមានការងឿយឆ្ងល់ជាខ្លាំង ថាតើវាអាចមកនៅទីនោះ
បានដោយរបៀបណានោះទេ "ហេតុអ្វីបានជាវាមកនៅទីនេះទៅវិញ" ។ ទោះជាយ៉ាងណា
ក៏ដោយករណីនេះ ក៏កំពុងតែ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត របស់ក្រុមមន្រ្តីជំ
នាញនៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN