CamNews

កីឡាអន្តរជាតិ 

Chelsea នឹងប៉ះជាមួយ Schalke ដែលបច្ចុប្បន្នដឹកនាំ​ដោយRoberto ជាអតីតប្រធាន Chelsea

ព័ត៌មានកីឡា៖ អតីតថ្នាក់ដឹកនាំ Chelsea លោក Roberto Di Matteo បានបង្ហាញពីក្ដីព្រួយបារម្មណ៍គាត់​មុនថ្ងៃនៃការប្រកួត ថា រួបគាត់មិនទទួលបានការលើកទឹកចិត្ដ ដោយមានការសងសិកអ្វីឡើយ ខណៈពេល​ក្រុមបច្ចុប្បន្នរបស់គាត់ និង ធ្វើជាម្ចាស់ផ្ទះទទួល ក្រុមចាស់ Chelsea ​។

ព្រឹត្ដិការណ៍ដ៏ជក់ចិត្ដនឹងកើតមានឡើងនៅ ទីលានប្រយុទ្ធ Veltins-Arena ថ្ងៃស្អែក វេលាម៉ោង ​២ៈ០០ am (ម៉ោងនៅ អាស៊ី) រវាង Schalke ប៉ះជាមួយ Chelsea​ ដែលនឹងស្ថិតក្នុងការតាមដាន​យ៉ាងសកម្ម រវាងថ្នាក់​ដឹកនាំក្រុមទាំងពីរ ។ 

លោក Roberto Di Matteo មានប្រវត្ដិធ្លាប់ជាអ្នកគ្រប់គ្រង ក្រុម Chelsea កាលពីឆ្នាំ ២០១២ ហើយមានស្នា​ដៃមិនអន់ឡើយ ចំពោះការប្រើប្រាស់យុទ្ធសាស្ត្រដឹកនាំ​ក្រុម។ ដោយប្ដូរមកកាន់ Schalke ពេលនេះ ក្បួននៃការ​ដឹកនាំ​មិនបានប្រែប្រួលទេ តួយ៉ាង ការឈានជើងចេញប្រកួតរបស់ក្រុម ៧ ដង អាចយកឈ្នះដៃគូរ​បាន ៤ ដង​ និង ចាញ់តែ ៣ ដងប៉ុណ្ណោះ។ 

សម្រាប់ឱកាសលើកនេះ ក្រុមថ្មីរបស់គាត់ និង ប៉ះជាមួយ​ក្រុមចាស់ ដែលផ្លាស់ប្ដូរថ្នាក់ដឹកនាំ​ ហើយ​ក៏ទើប​តែល្បីថា​ជាក្រុមមិនដែលចាញ់ទៀតនោះ ថាតើនឹងទៅជាយ៉ាងណាវិញ ។ 

ការប្រកួតក្នុងវគ្គ Uefa Champions League នេះគាត់ពិតជាចង់មើលឃើញការបរាជ័យរបស់ Chelsea ជាខ្លាំង តែគ្រប់យ៉ាងជុំវិញខ្លួនគាត់ មិនមានអ្វីដែលជួយជម្រុញលើកទឹកចិត្ដសូម្បីតែបន្ដិច។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Schalke vs Chelsea