ព័ត៌មានកីឡា៖ Chelsea បានធ្វើដំណើរមកកាន់ទឹកដី អាស៊ី ដើម្បីដេញថ្លៃទីផ្សារ ទិញយកកីឡាករក្រុមជម្រើសជាតិ ជប៉ុន ខណៈដែលខ្សែប្រយុទ្ធរូបនេះកំពុងលេងឲ្យក្រុម Tokyo Fc ។
យោងតាមការចុះផ្សាយរបស់ក្រុមភ្នាក់ងារសារព័ត៌មានជនជាតិ ជប៉ុនបានបង្ហាញឲ្យដឹងថា Chelsea បានចំណាយពេលវេលាចូល ដេញថ្លៃយកកីឡាករខ្សែប្រយុទ្ធក្រុមជម្រើសជាតិ ជប៉ុន ដែលមានឈ្មោះថា Yoshinori Muto សម្រាប់ទីផ្សារផ្ទេរជើងខាងមុខនេះ ប៉ុន្ដែកីឡាករនៅមិនទាន់យល់ព្រម នឹង ការដេញថ្លៃនេះ នៅឡើយទេ ។
Yoshinori Muto ទើបតែមានវ័យ ២២ ឆ្នាំ ហើយក៏ទើបតែបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចថ្មីៗនេះផងដែរ នៅសាកលវិទ្យាល័យ Keio ។ ហើយសម្រាប់ឆាកជីវិតជាកីឡាករ Yoshinori Muto ធ្លាប់ចូលរួមប្រកួតបានត្រឹមតែ ៤៧ ប្រកួត ហើយអាចរកគ្រាប់បាល់បាន ១៧ គ្រាប់ ។ សម្រាប់ការសម្រេចចិត្ដផ្ទេរទៅកាន់ ទឹកដីអឺរ៉ុប កីឡាករនៅមិនទាន់យល់ព្រមនៅឡើយទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភប៖ ប៊ីប៊ីស៊ី