CamNews

តារា 

សារាយ សក្ខណា និង នី មុនីនាថ ពន្លត់ភ្លើងជម្លោះ ព្រោះម្ដាយ

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះជម្លោះក្ដៅគគុក រវាងតារាសម្ដែងស្រីពីរដួង កញ្ញា នី មុនីនាថ និង អ្នកនាង សារាយ សក្ខណា ខណៈដែលម្នាក់ៗ មានបក្សមានពួករៀងៗខ្លួន ហើយត្រូវបានគេដឹងថា ខាង នី ម៉ូនីនាថ មាន គង់ វង្សយ៉ាទី ។ ចំណែកសារាយ សក្ខណា មាន គង់ វិច្ឆិការ ។ ការទាស់ទែងពាក្យសម្ដី ដ៏ក្ដៅគគុក នៅតែបន្តអូសបន្លាយ យ៉ាងយូរ រហូតមកមកដល់នឹងពេលនេះ អ្នកនាង សារាយ សក្ខណា បានវិលត្រឡប់ ទៅរស់នៅលើទឹកដី អាមេរិកវិញ ពោលគឺបានធ្វើដំណើរចាកចេញ ពីមាតុភូមិកំណើត ទាំងអាល័យ កាលពីយប់មិញ ជាមួយស្វាមី ។

អ្វីដែលចំឡែកជាងនេះ គេបានប្រទះឃើញ វត្តមាន កញ្ញា នី មុនីនាថ បានចូលរួម ជូនដំណើរមិត្តភក្ដិស្លាប់រស់ ម្នាក់នេះ ដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ថ្វីត្បិតអ្នកទាំងពីរ មិនសូវសិ្នទ្ធស្នាល មើលមុខគ្នាមិនសូវចំដូចមុន ក៏ដោយ ប៉ុន្តែនេះជារឿងល្អមួយ ដែលមិត្តភាពរបស់ពួកគេ បានត្រលប់មកវិញ ។ ប្រភពដ៏កក់ក្ដៅ បាននិយាយថា ក្រោយពីមានផ្ទុះជម្លោះ រវាងតារាទាំងពីរដួងនេះ ចាស់ទុំទាំងសងខាង ព្យាយាមផ្សះផ្សារ សម្បើមណាស់ ព្រោះមិនមែនតែនាងពីរនាក់នេះទេ ជាមិត្តនឹងគ្នា សូម្បីតែម្ដាយពួកគេទាំងពីរ ក៏ស្រឡាញ់រាប់អានគ្នា ដូចបងប្អូនបង្កើត មិនដែលចាត់ទុកគ្នា ជាអ្នកដទៃឡើយ ។

កំឡុងពេល សារាយ សក្ខណា និង នី មុនីនាថ ទាស់ទែងគ្នានោះ អ្នកពិបាកបំផុត គឺម្ដាយរបស់ពួកគេទាំងពីរ ។ ប៉ុន្តែពេលនេះ អ្វីៗប្រសើរឡើង ក្រោយពីបានផ្សះផ្សារគ្នាឡើងវិញ ព្រោះជាមិត្តនឹងគ្នារាប់ឆ្នាំ ធ្លាប់ស៊ីអត់ស៊ីឃ្លាន ជាមួយគ្នា គ្រាន់តែរឿង បក្សពួកប៉ុណ្ណឹង មិនអាចមកបំបែក បំបាក់ពួកគេបានទេ ។ យ៉ាងណាក្ដី ទំរាំតែផ្សះផ្សារ ចំណងមិត្តភាពនេះបានវិញ គឺពិបាកជាងអូសឫស្សី បញ្ច្រាស់ចុងទៅទៀត ព្រោះពួកគេទាំងពីរ រវល់រៀងៗខ្លួន ក្នុងការប្រកបរបរសិល្បៈ រកពេលជួបគ្នាមិនបាន ។

ប្រភពព័ត៌មាន បានព្រលយឲ្យដឹងថា បន្ទាប់ពី សារាយ សក្ខណា និង នី មុនិនាថ ត្រូវរ៉ូវគ្នាវិញ អ្នកសប្បាយចិត្ត ជាងគេរហូតញញឹមបិទមាត់មិនជិត គឺម្ដាយនាងឯណោះវិញ ព្រោះគ្មានម្ដាយឯណាចង់ឃើញកូនៗឈ្លោះគ្នាឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh