ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានព្រមាននៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៣នេះថា ខ្លួន
នឹងសងសឹកដោយគ្មានមេត្តា ប្រសិនបើមានការឈ្លានពាន ណាមួយមកលើបូរណភាពទឹកដីរបស់
ខ្លួន ដោយប្រទេសកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក អំឡុងពេលធ្វើសមយុទ្ធ ប្រឆំាងនាវាមុជទឹក នៅ
សមុទ្រលឿង។
ទីភ្នាក់ងារព័ត៌មានរដ្ឋ របស់កូរ៉េខាងជើង KCNA បានឲ្យដឹងថា មេបញ្ជាការកងកម្លំាងប្រជាជនជួរមុខ
ភាគនិរតី របស់កូរ៉េខាងជើង បាននិយាយថា ក្រុមកងកម្លំាងទំាងអស់ នៃយោធាកូរ៉េខាងជើង ក្នុងតំបន់ នឹងចាប់ផ្តើមសកម្មភាពយោធាព្រមៗគ្នា ដោយអនុលោមតាមគម្រោង ប្រតិបត្តិការដោយមេបញ្ជាការ
យោធាកំពូល។
កូរ៉េខាងជើងបានព្រមានថា ប្រសិនបើកូរ៉េខាងត្បូង ឬអាមេរិក ឆ្លើយតបដោយធ្វេសប្រហែសណាមួយ
ចំពោះកូរ៉េខាងជើងនោះ ខ្លួននឹងចាត់វិធានការយោធា ដោយគ្រាប់រ៉ូកែត ដែលបានដាក់ពង្រាយភាគ
និរតីប្រទេស នឹងបាញ់តម្រង់នៅកោះចំនួន០៥ នៅសមុទ្រលឿង ឲ្យសមុទ្រក្លាយជា អណ្តាតភ្លើង
ទៀតផង។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការគម្រាម កំហែងជាថ្មីនេះដែរ គឺបន្ទាប់ពីប្រទេស កូរ៉េខាងត្បូង និង
សហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធា ជើងទឹករយៈពេល ០៥ថ្ងៃ កាលពីថ្ងៃចន្ទ នៅសមុទ្រ
លឿង ជាមួយសម្ព័ន្ធមិត្តអាមេរិក ដែលមានការចូលរួម ពីនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ
ឈ្មោះ ឡូស អេងជែលឡេស ក្លាស់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល