បាងកក៖ យោងតាមបណ្តាញព័ត៌មាននានា ពីប្រទេសថៃ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៣ ឧបនាយករដ្ឋមន្រ្តីថៃ ទទួលបន្ទុកផ្នែកសន្តិសុខជាតិ បានប្រកាសឲ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរអន្តរជាតិ ផ្អាកការធ្វើដំណើរ ចាប់ពីម៉ោង១០យប់ ដល់ម៉ោង ៥ព្រឹក។
បម្រាបគោចររបស់ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកផ្នែកសន្តិសុខរូបនេះ បានធ្វើឡើង បន្ទាប់ក្រុមបាតុករ ដឹកនាំថ្នាក់ ដឹកនាំគណបក្សប្រឆាំង គណបក្សប្រជាធិបតេយ្យ របស់លោក អាប់ភីស៊ីត នាយករដ្ឋមន្រ្តី ដែលប្រជាពលរដ្ឋបោះ ឆ្នោតទម្លាក់កាលពីឆ្នាំ២០១១ កន្លងទៅ កំពុងនាំគ្នាបង្កើនការតវ៉ា និងចូលកាន់កាប់ តាមស្ថាប័នរដ្ឋជាច្រើន។
មិនតែប៉ុណ្ណោះភាពចលាចលផ្នែកនយោបាយនៅក្រុងបាងកកនេះ បានឈានដល់ការ ផ្ទុះអំពើហិង្សា និងបណ្តាល ឲ្យប្រជាពលរដ្ឋប្រមាណជា ៤នាក់ បានស្លាប់បាត់បង់ជីវិត។
ការតវ៉ាអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃមកហើយ តែគេនៅមិនទាន់ការចរចាណាមួយ រវាងរាជរដ្ឋាភិបាល របស់លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា និងក្រុមបាតុករ នៅឡើយនោះទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល