ម៉ូត Honda CBR គឺជាឈ្មោះម៉ូតូធំមួយ ដែលមានកិត្តិនាម ល្បីល្បាញបំផុតនៅលើពិភពលោក គ្រប់ ស៊េរីទាំងអស់របស់ម៉ូតូ Honda CBR ត្រូវទទួលបានការគាំទ្រ និង ប្រើប្រាស់ច្រើនជាងគេ ពីសំណាក់ អ្នកចូលចិត្តលេងម៉ូតូធំ។
ថ្មីៗ នេះ ក្រុមហ៊ុនផលិតម៉ូតូ Honda បានផលិត និង រចនាម៉ូដថ្មី ជំនាន់ក្រោយរបស់ម៉ូតូ Honda CBR ស៊េរីថ្មី ថែមមួយម៉ូដែលទៀត ដែលមានរូបរាងប្រហាក់ប្រហែលគ្នាទៅម៉ូតូ Honda CBR មុនៗ ផងដែរ ប៉ុន្តែ អ្វីដែលប្លែកនោះ គឺ ម៉ូតូ Honda CBR ជំនាន់ថ្មីនេះ ត្រូវបានបំពាក់មកជាមួយនឹងកំលាំងម៉ាស៊ីនថ្មី ដែលមានកំលាំងត្រឹមតែ ៤៧១សេសេ តែប៉ណ្ណោះ។ ដែលស៊េរីមុនៗ មានកំលាំងចាប់ពី ១៥០សេស ២៥០សេសេ ៦០០សេសេ និង ១០០០សេសេ។
មួយវិញទៀត ម៉ូតូ Honda CBR500R ស៊េរីថ្មីនេះ កំពុងតែទទួលបានការទាក់ទាញ និង ចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់យុវវ័យ ដែលស្រលាញ់ម៉ូតូធំ កំពុងតែពុះកញ្ជ្រោល ចង់សាកល្បងជាមួយនឹង សមត្ថភាពថ្មី របស់ម៉ូតូ Honda CBR500R។ ហើយម៉ូតូនេះ ត្រូវបានដាក់លក់នៅលើទីផ្សារបរទេស តំលៃ ៥,៩៩៩ដុល្លារ សំរាប់ ម៉ូតូ Honda CBR500R ធម្មតា និង តំលៃ ៦,៤៩៩ដុល្លារ សំរាប់ ម៉ូតូ Honda CBR500R មានបំពាក់ប្រព័ន្ធ ABS៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed