CamNews

កីឡាអន្តរជាតិ 

សំណើច ៖ Top 6 អជ្ញាកណ្តាល ដែលធ្វើការធ្វើការមិនល្អ (វីដេអូខាងក្នុង)

កន្លងមក ទស្សនិកជន ធ្លាប់តែបានទស្សនា អំពីកីឡាករបាល់ទាត់ ដែលលេងមិនល្អ ឬមាន
ចរិតឆេវឆាវ មិនល្អជាដើម តែថ្ងៃនេះដើម្បីអោយទស្សនិកជនប្លែកអារម្មណ៍ Camnews លើក
យកបណ្តាអជ្ញាកណ្តាល ដែលធ្វើការមិនល្អ មកជូនទស្សនិកជនទស្សនា ។


6. Derek Web (Coventry vs Crystal Palace 1980) កំហុសគឺបាល់ចូលយ៉ាងច្បាស់ តែលោក
អជ្ញារកណ្តាលម្នាក់នេះ មិនអោយចូលទៅវិញ ។

5. Graham Poll (West Ham vs Chelsea 2002) ក្រវាសដៃទៅប៉ះចំចិញ្ចើមរបស់កីឡាករ Chelsea
ធ្វើអោយ គាត់ស្មានតែចេញឈាម រំខានដល់ការទាត់បាល់ ពេញមួយប្រកួត ។

4. Eric Readd (West Ham vs Man City 1977) គ្រាន់តែកីឡាកររបស់ Man City ម្នាក់រត់បុកបន្តិច
សោះ ដួលផ្កាប់មុខលើស្មៅមួយសន្ទុះធំ ។

3. Walter Eschweiler (Italy vs Peru 1982) រត់មកបាំងបាល់ ហើយបាំងកីឡាករទៀត រហូតដល់
កីឡាកររត់បុក ផ្ងារជើង ។

2. Choi Kuok-Kun (Macau vs Hong Kong 2000) ដោយសារតែការពិន័យ្យ កីឡាករម្នាក់ខឹងពេក
ក៏ទាត់បាល់មួយជើងដាក់លោកអជ្ញារកណ្តាល គាត់ទ្រាំមិនបានក៏ហក់ទៅម៉ាត់មួយដៃដែល ។

1. Graham Poll (Croatia vs Australia 2006) គាត់ជាប់ទៀតហើយ លើកនេះគឺអោយកាតលឿង
ទៅកីឡាករ Simunic ដល់ទៅ ៣ ដងទើបបណ្តេញចេញ ពីការប្រកួត ៕

ដើម្បីអានព័ត៌មានកីឡា ផ្សេងៗទៀតដែលទស្សនិកជនចូលចិត្ត សូមចុចទីនេះ


ដោយ ៖ កុសល
ប្រភព ៖ youtube 


Tags: football referee star viral video