CamNews

តារា 

សុខ សោម៉ាវត្តី បង្អួត រូបថតកូនស្រីនៅលើ Facebook

ភ្នំពេញ៖  ពិធីការិនីរូបស្រស់ ធ្លាប់តែចាយរាង និងរូបសម្រស់ស្រស់ ឆើតឆាយ អ្នកនាង សុខ
សោម៉ាវត្តី ដែលធ្លាប់ទទួលរង ការរិះគន់ពីមាត់មួយ ទៅមាត់មួយមិនដាច់ ក៏ដោយចុះ តែនាង
ហាក់បីដូចជា មិនខ្វាយខ្វល់ទាល់តែសោះ ផ្ទុយទៅវិញ ថ្មីៗនេះ នាងបែរជាបង្ហោះរូបថត កូន
ស្រីសំណព្វចិត្ត នៅលើ Facebook ធ្វើព្រងើយ។

អតីតតារាស្រីមានឈ្មោះ បោះសំឡេងប្រចាំ នៅស្ថានីយទូរទស្សន៍ បាយ័ន អ្នកនាង សុខ សោ
ម៉ាវត្តី បានសម្រេចចិត្ត ចូលរោងការជាមួយស្វាមី ដើម្បីបញ្ចប់ភាពនៅលីវ សាងគ្រួសាររស់នៅ
លើទ្រនំស្តុកស្តម្ភ សុខចិត្តបោះ បង់អាជីពសិល្បៈ ចោលនិងចាប់តាំងពី រៀបការ រហូតដល់ពេល
នេះ នាងបានក្លាយខ្លួនជាម្តាយរបស់គេ ថែមទៀតផង។

ជាទូទៅតារាស្រីភាគច្រើនមាន ការខ្លាចរអាណាស់ រឿងមានកូន ព្រោះពួកគេខ្លាចធ្វើឲ្យប៉ះពាល់
ជាមួយសន្ទុះកេរ្តិ៍ឈ្មោះ ដោយពន្យាពេល ពី១ឆ្នាំទៅ២ឆ្នាំ ឬក៏ច្រើនជាងនេះ ក្រោយរៀបការទើប
សម្រេចចិត្តយកកូន។ ដោយឡែក ពិធីការិនីសំដីផ្អែម សោម៉ាវត្តី បែរជាប្រញាប់យកកូនភ្លាមៗ
ក្រោយពីរៀបការរួច។ មិនតែប៉ុណ្ណោះ នាងក៏ចាប់ផ្តើម បណ្តែតខ្លួន ចាកចេញពីពិភពសិល្បៈ រហូត
ដល់ពេលនេះ នៅតែមិនទាន់មាន សញ្ញាណណាមួយ បញ្ជាក់ឲ្យដឹងថា នាងគ្រោងត្រឡប់មកចាប់
អាជីពចាស់វិញនោះទេ។

នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម របស់អ្នកនាង សុខ សោម៉ាវត្តី ក្នុងមួយរយៈពេលនេះ នាង
បានសម្ញែងរូបថតកូនស្រីសំណព្វចិត្ត ស្មើកែវភ្នែករបស់នាង ដែលទើបតែមាន អាយុប្រមាណ
ជិត១ខែ នៅលើ Facebook របស់នាង។ បើទោះបីជាពេលនេះ អតីតតួឯកស្រីក្នុងរឿង "សង្សារ
ខ្ញុំអាប" និងរឿង "ភូមិខ្ញុំស្រស់ឆើតឆាយ" រូបនេះ មាន​កូនស្រីម្នាក់ក៏ពិតមែន តែបើនិយាយពីរូប
សម្រស់ របស់នាងហាក់នៅតែស្រស់ស្អាត គ្មានភាពប្រែប្រួល ទាល់តែសោះ ហើយនាងកាន់
តែស្រស់ស្អាត ទ្វេដងទៀតផង។

គួរបញ្ជាក់ថា បន្ទាប់ពីអ្នកនាង សុខ សោម៉ាវត្តី បានសម្រាលកូនស្រី កាលពីពេលថ្មីៗ កន្លងទៅ
នេះ បានធ្វើឲ្យមហាជន គ្រប់ស្រទាប់វណ្ណៈ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈតារាស្រីរូបនេះ
ទើបតែរៀបការ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១២ ពោលគឺ មិនទាន់បាន១ឆ្នាំផង ស្រាប់តែសម្រាល
កូន តែម្ដង។ ការរិះគន់បែបនេះ ត្រូវបានគេឃើញ នៅលើគេហទំព័រ Facebook ពីមួយទៅមួយ
មិនដាច់ទាល់តែសោះ ដោយមានអ្នកខ្លះ បានយកថ្ងៃរៀបការ មកធ្វើការប្រៀបធៀប និងថ្ងៃ
សម្រាលកូន ពេញបណ្តាញទំនាក់ទំ នងសង្គមដ៏ពេញ និយមមួយនេះ។

ក្រោយពីព័ត៌មាន ពិធីការិនីរូបស្រស់សោភា អ្នកនាង សុខ សោម៉ាវត្តី ចូលមន្ទីរពេទ្យកាលម៉ែត្រ
សម្រាលកូន កាលពីពេលថ្មីៗកន្លងទៅ ដោយមានអ្នកនៅក្នុង Facebook ជាច្រើន បានបង្ហោះ
រូបថតរបស់នាង និងកូនស្រីសំណព្វចិត្ត ពីមួយទៅមួយនោះ ក៏មានមហាជន មួយចំនួន ធ្វើការ
រិះគន់ទៅលើនាងផងដែរ ដោយអ្នកខ្លះបានកាត់តរូបភាព បូករួមជាមួយពាក្យ សំដីមួយចំនួន ។
ក្នុងនោះបានលើកយកថ្ងៃ រៀបការរបស់នាង គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយមកគិត
ត្រឹមខែ ឧសភា ឆ្នាំ២០១៣ នាងមានកូនស្រីម្នាក់ទៅហើយ ពោលគឺនាងនិង ស្វាមីទើបរៀបការ
បាន ជាង៥ខែប៉ុណ្ណោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok sormavatey entertainment khmer star