ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥កន្លងទៅ តារាសម្ដែងស្រីសិចស៊ីជើងថ្មី កញ្ញា បេននីយ៉ាង បានរៀបចំកម្មវិធី ខួបកំណើតយ៉ាងអធិកអធ័មមួយ នៅលើស្កាយបាដឹផ្លេស (Sky Bar The Place) ក្រោមវត្តមានតារាសិល្បល្បីៗ វ័យប្រហាក់ប្រហែលនាងយ៉ាងច្រើន ដូចជា លោក អែនឌី កញ្ញា វ៉ាង ស្រីណូ លោក គង់ ចំរ៉ុង កញ្ញា ពេជ្រ អាវីហ្សា កញ្ញា សាសា និង តារាសិល្បៈល្បីជាច្រើនដួងទៀត ។
វត្តមានអ្នកសិល្បៈ និងអ្នកសារព័ត៌មានជាច្រើន បាននាំចោមរោម ថតរូបនាង យ៉ាងមមាញឹក ព្រោះនាងបានបង្ហាញឈុតស្អាតៗយ៉ាងច្រើន ញាក់សាច់បំផុត គឺឈុតកាត់នំរបស់នាង ដែលវាស្ទើរតែជាឈុតហែលទឺក ទៅហើយ តែសមនឹង កិត្តិយសតារាសិចស៊ីប្រចាំប្រទេសដូចជារូបនាង ។ មិនត្រឹមតែលេចធ្លោរ ជាមួយឈុតកាត់នំទេ កាន់តែឡូយឆាយជាងនេះ គឺកម្មវិធីខួបកំណើតរបស់ បេននី យ៉ាង មានស្ថានីយទូរទស្សន៍ កូរ៉េដ៏ល្បី KSB1បានចុះមកថតរូប និងផ្ដិតយកសកម្មភាពក្នុងខួបកំណើតនេះផងដែរ ។
លោក លី ថេយ៉ុង នាយកក្រុមហ៊ុន Enbio នឹងជាក្រុមការងារ របស់ទូរទស្សន៍ KSB1 បានប្រាប់ LookingTODAY ថា ការដែលលោកថត សកម្មភាពខួបកំណើតនេះ មិនមែនចង់សំដៅ លើភាពល្បីល្បាញ នាងបេនីយ៉ាង ហ្នឹងទេ លោកគ្រាន់តែចង់ថត សម្រាប់កម្មវិធីចាក់ផ្សាយ នៅកក្កដាខាងមុខនេះ ប៉ុណ្ណោះ ព្រោះលោកសង្កេតឃើញថា អ្នកណាក៏ដឹងថា កម្ពុជា ជាប្រទេសក្រក្រី ប្រជាជនរកចំណូលបានទាប តែហេតុអ្វីក៏មានការប្រារព្ធ ខួបដ៏ឡូយឆាយននេះ ។ ឯកសារទាំងអស់ រួមជាមួយវិដេអូផ្សេងទៀត ដើម្បីចាក់ផ្សាយ ដែលកម្មវិធីនោះ មិនសំដៅមកតែកម្ពុជាទេ ពោលគឺប្រទេសនៅក្នុងអាស៊ានទាំងមូល ។
ចំណែកតារាស្រី បេននីយ៉ាង វិញ បាននិយាយថា ការរៀបចំខួបកំណើតនេះ គឺគម្រប់អាយុ ២៦ឆ្នាំ ហើយការរៀបចំដើម្បីតែជួបជុំមិត្ត ក្នុងនិងក្រៅសិល្បៈប៉ុណ្ណោះ ។ បេននីយ៉ាង ក៏បានបដិសេធ យ៉ាងដាច់ណាត់ថា គ្មានអ្នកណាឧបត្ថម្ភទេ ទោះជាខួបយប់មិញ ចាយអស់រាប់ពានដុល្លារក៏ដោយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល