CamNews

ព័ត៌មានអន្តរជាតិ 

ស៊ូថេប មិនព្រម​ឲ្យអាជ្ញាធរ​ចាប់ខ្លួន និង​បន្ត​ដឹកនាំ​លុកលុយ​ស្ថាប័ន​រដ្ឋ

បាងកកប៉ុស្តិ៍៖ តុលាការឧក្រិដ្ឋកម្ម កាលពីថ្ងៃអង្គារ ម្សិលមិញ បានអនុម័តដីកាចាប់ខ្លួនមួយ ចំពោះ
រូបលោក ស៊ូថេប ថងស៊ូបាន សម្រាប់ការជួបប្រជុំខុសច្បាប់ និងលុកលុយការិយាល័យរដ្ឋាភិបាល
ហើយថែមទាំងបានទាមទារឲ្យមាន ការបំបែកការិយាល័យ រដ្ឋាភិបាលទាំងអស់ ទៀតនោះ។

ដីកានេះត្រូវបានស្នើឡើង ដោយការិយាល័យមន្រ្តីប៉ូលីសក្រុង (MPB)។ លោក ស៊ូថេប បាននិយាយ
ទទូច នៅឯស្ថានទូតបារាំង ថា រូបលោកនឹងមិនភៀសខ្លួន ដូចដែលរូបលោកបាននិយាយថា លោក
ជឿជាក់លើប្រព័ន្ធយុត្តិធម៌ ប៉ុន្ដែលោកនឹងមិនចូលខ្លួន ឲ្យប៉ូលីសជាដាច់ខាត ដូចដែលត្រូវបានគេ
ហៅថា “ជារបបនយោបាយថាក់ស៊ីន។

ផ្អែកលើរបបលោក ថាក់ ស៊ីន ដែលលោកស៊ូ ថេប និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល អះអាងដដែល
ជាដដែលនោះ គឺសំដៅទៅលើ ឥទ្ធិពលនៃនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៅលើ
របបនយោបាយថៃ ដែលកំពុងតែដឹកនាំដោយលោកស្រី យីងឡាក់ ត្រូវជាប្អូនស្រីបង្កើតនោះ។

រូបលោកបាននិយាយថា “នេះគឺជាពាក្យចុងក្រោយរបស់ខ្ញុំ ទៅកាន់អ្នកទាំងអស់គ្នា ព្រោះថា ខ្ញុំនឹង
មិនដឹងថា ខ្ញុំនឹងក្លាយទៅជាយ៉ាងណានោះទេ” ហើយប្រសិនណាបើ ក្រុមអ្នកគាំទ្ររបស់លោក មិន
បានចង់ឲ្យរូបលោកត្រូវបានគេចាប់ខ្លួននោះទេ គេគួរតែមកទីក្រុងបាងកក ដើម្បីចូលរួមធ្វើបាតុកម្ម។

អ្នកមានបទពិសោធន៍នយោបាយ បានជំរុញឲ្យក្រុមបាតុករត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេល ពីព្រោះ
ថា អាចនឹងធ្វើការ សម្រុកចូលទៅចាប់ខ្លួនរូបលោក។ លោក ស៊ូថេប បានជុំរុញឲ្យ ក្រុមបាតុករទូទាំង
ប្រទេស កាន់កាប់គ្រប់ការិយាល័យ រដ្ឋាភិបាលថៃទាំងអស់។

លោកបាននិយាយថា “ខ្ញុំសុំឲ្យប្រជាជនក្រុងបាងកកទាំងអស់ ធ្វើនូវអ្វីដូចដែលខ្ញុំបានធ្វើ នៅឯស្ថាន
ទូតបារាំង នៅតាមក្រសួងទាំងអស់ និងប្រជាជន នៅតាមបណ្ដាខេត្ត ត្រូវធ្វើបែបនេះនៅ តាមបណ្ដា
ខេត្ត និងប្រាប់គ្រប់មន្រ្តីប៉ូលីស សូមកុំគាំទ្ររបប ថាក់ស៊ីន តទៅទៀត”។ “យើងត្រូវតែធ្វើឲ្យបាន
សម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក បើមិនដូចនោះទេ យើងនឹងគ្មានថ្ងៃឈ្នះ ជាដាច់ខាត”។ លោកស៊ូថេប
បានទទូចថា លោកនឹងមិនធ្វើការប្រយុទ្ធប្រឆាំង នឹងរដ្ឋាភិបាល សម្រាប់ការចំណេញផលប្រយោជន៍
ផ្ទាល់ខ្លួនរបស់លោកនោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ