CamNews

តារា 

ឱក​ សុគន្ធកញ្ញា​ ពត់ធ្មេញ​លើឲ្យត្រង់ ​លើសម្រស់​ទ្វេដង

ភ្នំពេញ៖ តារាចម្រៀងស្រីល្បី ស្ទើរដាច់គេ ឱក សុគន្ធកញ្ញា ដែលមហាជនស្ងើចសរសើថា ជា រាជនីនៃសំឡេង និងមានក្បាច់រាំ ពិសេសៗនោះ មិនទាន់មានតារាស្រីណា មកប្រកួតប្រជែង យក តំណែងនេះបានឡើយ ទោះជា ហង្សមាស មានតារាចម្រៀងស្រីច្រើនដួងក៏ដោយ ក៏មិនមាន អ្នក ណាប្រជែងនាងបានឡើយ ។ ម្យ៉ាងទៀត បើទោះបីជានាង មាស សុខសោភា ជាគូប្រជែង ស៊ី សាច់ហូតឈាម ក្នុងអាជីពចម្រៀង ផ្លាស់ប្ដូរស្ទីលយ៉ាងណា ក៏មិនអាចផ្ដួល ឱក សុគន្ធកញ្ញា បាន ដដែល ព្រោះនាង មានចំណុចខ្លាំងពិសេស ពិបាកក្នុងការផ្ដួល ។

អ្វីដែលធ្វើឲ្យគេ ចាប់អារម្មណ៍ខ្លាំង ចំពោះតារាចម្រៀងស្រីល្បី ឱក សុគន្ធកញ្ញា មិនមែនត្រឹម តែ សំឡេង និងក្បាច់រាំទេ ចំណែករូបសម្រស់ របស់នាងវិញ គឺរឹតតែទាក់ទាញ អ្នកណាៗ ក៏ និយាយ ថា នាងពូកែអភិវឌ្ឍន៍ខ្លួនឯងដែរ ដូចជាធ្វើចង្កាឲ្យស្រួចជាងមុន លើកខ្ទង់ច្រមុះ ឲ្យស្រួច ដើម្បី ឲ្យមុខកាន់តែស្រស់ស្អាតទ្វេដង ។ នាងពិតជាទទួលផល ជាទីគាប់ចិត្ត ព្រោះតំណែង ក្នុងផ្សព្វ ផ្សាយផលិតផលធំៗជាច្រើន ត្រូវបានធ្លាក់មកលើនាង ជាហូរហែ។

ថ្មីៗនេះ មហាជនជាច្រើនចាប់ផ្ដើម មានមន្ទិល ចំពោះ ឱក សុគន្ធកញ្ញា ជាថ្មី ស្របពេលដែល នាងញញឹមមិនព្រមបង្ហាញ នូវធ្មេញសស្អាតរបស់នាង ដែលខុសពីមុន ពេលដែលនាង ថតលើក ណា ក៏បញ្ចេញធ្មេញដ៏ស្រស់ស្អាតនេះដែរ ។ ប្រភពមួយបាននិយាយថា រឿងអីដែល ឱក សុគន្ធកញ្ញា ហ៊ានសើចបញ្ចេញធ្មេញ ព្រោះនាងបានពត់ធ្មេញខាងលើដូច្នេះកាលណាហ៊ាន សើច ខ្លាំងៗខ្លាចគេឃើញធ្មេញ ដែលកំពុងតែត្រូវពត់នោះ។

នេះបង្ហាញថា មនុស្សកាន់តែកែសម្រស់ គឺកាន់តែចង់ស្អាតជាងមុន និងព្យាយាមរកកន្លែងទាស់ ដើម្បីកែសម្រស់ខ្លួនឯង ឲ្យកាន់តែស្អាត ។ ប៉ុន្តែវាក៏អាចក្លាយ ជាអាការៈចេះតែចង់ស្អាត មិនឈប់ មិនឈរ ផងដែរ ដូចនេះបើស្អាតពីធម្មជាតិ គួរតែរក្សាសភាពដើម ឲ្យបានល្អ ប្រសើរជាង៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star khmer star singer aok sokunkanha