CamNews

ព័ត៌មានអន្តរជាតិ 

ព្យុះ​ព្រិល វាយ​ប្រហារ​ចិន, ស្លាប់ ៣៣នាក់ និង បាត់ខ្លួន ១២នាក់

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ
២០១៣ នេះថា មនុស្ស ៣៣នាក់បានស្លាប់ បាត់បង់ជីវិត និង ១២នាក់ទៀតកំពុង បាត់ខ្លួននៅ
ឡើយ បន្ទាប់ពីព្យុះព្រិល និង ភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហារភាគ ខាងត្បូងប្រទេស
ចិន។ នេះបើតាមការអះអាង របស់អាជ្ញាធរកាត់បន្ថយ គ្រោះមហន្តរាយ និង កិច្ចការស៊ីវិលក្នុង
ប្រទេស។

ចាប់តាំងពីថ្ងៃអង្គារ សប្តាហ៍នេះមក ព្យុះភ្លៀងព្រមទាំងព្រិល បានបង្កឲ្យមានទឹកជំនន់ ព្រមទាំង
ការរអិលបាក់ដី នៅតាមតំបន់មួយចំនួននៃខេត្ត ហ្គ័ងដុង ភាគខាងត្បូង ប្រទេសចិន ដែលទទួល
រងគ្រោះធ្ងន់ធ្ងរជាងគេ ហើយត្រូវបានអាជ្ញាធរខាងលើចាត់ ចូលទៅក្នុងកម្រិតទីបួន នៃគ្រោះ
មហន្តរាយដែលខ្លាំងក្លាបំផុតនោះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ទីស្នាក់ការកណ្តាលផ្នែកគ្រប់ គ្រងគ្រោះ
មហន្តរាយប្រចាំតំបន់ បានបញ្ជាឲ្យក្រុមសង្គ្រោះ ចំនួនពីរក្រុមទៅកាន់ខេត្ត ហ្គ័ងដុង និង ហ្សាងស៊ី
ដើម្បីចាត់វិធានដោយផ្ទាល់ សង្គ្រោះប្រជាជនពីទឹកជំនន់នោះ។ ចំពោះចំនួនប្រជាជន ដែលទទួល
រងផលប៉ះពាល់ ពេលនេះមានរហូតដល់ ៦សែន ៥ម៉ឺននាក់ ហើយគេហដ្ឋានប្រមាណ ២.៦៧៥
ខ្នងត្រូវបានទទួលរងការបំផ្លាញ។

ដោយឡែកអាជ្ញាធរតំបន់ នៅតែមានការព្រួយបារម្ភ ចំពោះមនុស្សដែលកំពុងបាត់ខ្លួន ព្រមទាំង
ការកើនឡើងកម្ពស់ នៃទឹកទន្លេបៃហ្ស៊ាង ដែលមិនធ្លាប់មាននោះទេ ក្នុងរយៈពេលមួយសតវត្សរ៍
កន្លងទៅនេះ ហើយវានឹងបន្តគម្រាមកំហែងថា នឹងអាចកើតមាន នូវទឹកជំនន់ដ៏ធ្ងន់ធ្ងរ ជាងនេះ
ទៀតផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ