CamNews

ប្លែកៗ 

"ថ្នាំទិព្ធ" អាចធ្វើអោយញើសក្លាយជាទឹកអប់

ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុមកំពុងតែបានធ្វើការស្រាវជា្រវរបស់ខ្លួនលើការផលិតនូវឱសថ
សំរាប់លេបប្រភេទថ្មីមួយដែលគេជឿជាក់ថាវានឹងមានសមត្ថភាពធ្វើអោយញើសដែលចេញ
ពីស្បែករបស់មនុស្សទៅជាមានក្លិនក្រអូបបាន ។ ហើយគំរោងនេះវាកំពុងតែស្ថិតនៅក្នុងដំ
ណាក់កាលមួយធ្វើការស្រាវជា្រវនៅឡើយ ។ ប្រការដែលគួរអោយចាប់អារម្មណ៍បំផុតគឺ
មនុស្សម្នាក់ៗនឹងមានក្លិនរាងកាយក្រអូបផ្សេងៗគ្នា នៅក្រោយពេលដែលបានទទួលទាននូវ
ឱសថថ្មីនេះរួច ។

Swallowable Parfum ប្រភេទឱសថប្រែក្លាយញើសអោយក្លាយជាទឹកអប់

ឱសថប្រភេទថ្មីនេះមានឈ្មោះថា Swallowable Parfum ហើយវាគឺជាគំនិតដែលត្រូវបាន
លើកឡើងដោយលោកស្រី Lucy McCrae ជាជនជាតិ ហូឡង់ ។ លោកស្រីបានសរសេរនៅ
លើទំព័រវែបសាយរបស់ខ្លួនថា៖ �នេះគឺជាប្រភេទទឹកអប់ប្រភេទសំរាប់លេប ។ វាជាប្រភេទ
ឱសថដែលមានផ្ទុកសារធាតុមានក្លិនក្រអូបដែលអាចរំលាយក្នុងប្រព័ន្ធរំលាយអាហារបាន
ហើយក្លិនក្រអូបនោះនឹងបញ្ចេញមកខាងក្រៅតាមរយៈញើសរបស់យើងផ្ទាល់� លោកស្រី
Lucy ក៏មានសង្ឃឹមថាប្រភេទទឹកអប់ថ្មីនេះនឹងអាចជួយបង្កើតនៅស្រទាប់ស្បែកទីពីរសំរាប់
អ្នកប្រើប្រាស់វាផងដែរ ។

តើញើសអាចក្លាយជាទឹកអប់បានមែនរឺ?

អ្នកជីវសាស្ត្រលោក Sheref Mansy សហការីរបស់លោកស្រី Lucy McCrae អោយដឹងថា
ប្រភេទឱសថនេះមិនមានផលអាក្រក់ប៉ះពាល់ដល់សុខភាពមនុស្សយើងនោះឡើយ ហើយ
វាធ្វើសកម្មភាពដោយផ្អែកលើដំណាក់កាលផ្លាស់ប្តូរសារធាតុនៅក្នុងសារពាង្គកាយ ។

បច្ចុប្បន្ននៅពុំទាន់មានពត៌មានលំអិតណាមួយបញ្ជាក់ច្បាស់អំពីកាលបរិច្ឆេទនៃការធ្វើចរាចរ
ឱសថប្រភេទថ្មីនេះនៅលើទីផ្សារនៅឡើយ ។ ប៉ុន្តែគេជឿជាក់ថាឱសថប្រភេទថ្មីនេះនឹង
ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅពេលដែលវាបង្ហាញវត្តមាននៅលើទីផ្សារនាពេល
ខាងមុខជាក់ជាមិនខាននោះឡើយ និងវាគឺជាដំណាក់កាលនៃបដិវត្តន៍ថ្មីមួយទៀតនៅក្នុង
វិស័យឧស្សាហកម្មផលិតទឹកអប់ផងដែរ ៕

ប្រភព៖ Kenh14
ដោយ ៖ រដ្ឋា

Tags: strangeamazingswallowable parfumperfumelucy mccraesheref mansy