អ្នកប្រាកដជាដឹងច្បាស់ហើយថា អ្នកគួររក្សាទឹកអប់ទុកឱ្យឆ្ងាយពីកន្លែងត្រូវពន្លឺផ្ទាល់ និងទុកនៅកន្លែងណាដែលមានសីតុណ្ហភាព ត្រជាក់និងភាពសំណើមទាប។ យើងនឹកឃើញភ្លាមថា យើងគួររក្សាទឹកអប់ទុកនៅក្នុងទូរទឹកកក ប៉ុន្តែវាមិនមែនជាគំនិតល្អនោះទេ ដែលយកទឹកអប់ និងគ្រឿងក្រអូបផ្សេងទៀត ទៅទុកជាមួយនឹងអាហារនោះ។ ដូច្នេះតើកន្លែងណាដែលយើងគួររក្សាទឹកអប់នោះ?
កម្តៅមិនល្អចំពោះទឹកអប់នោះទេ ប៉ុន្តែការប្រែប្រែលសីតុណ្ហភាពញឹកញាប់រឹតតែមិនល្អទៅទៀត។ ប្រសិនបើអ្នកទុកទឹកអប់នៅក្នុង ទូរទឹកកកនោះ អ្នកត្រូវដកចេញ និងដាក់វាចូលទៅក្នុងទូរទឹកកវិញនៅពេលដែលអ្នកចង់ប្រើវា ដូច្នេះវានឹងប៉ះទៅនឹងសីតុណ្ហភាពដែល ប្រែប្រួលលឿន។ ភាពសំណើមក៏មិនល្អចំពោះទឹកអប់ដែរ ដូច្នេះអ្នកមិនអាចទុកវានៅក្នុងបន្ទប់ទឹកបាននោះទេ។
កន្លែងដែលល្អបំផុត សម្រាប់រក្សាទុកគ្រឿងក្រអូបគឺនៅក្នុងទូសម្លៀកបំពាក់ ប្រអប់ ឬថតដាក់គ្រឿងសម្អាង។ កន្លែងទាំងអស់នេះមាន ភាពងងឹត ស្ងួត និងមានសីតុណ្ហភាពមិនប្រែប្រួលស្ទើរតែគ្រប់ពេលវេលា។
ចំណុចណែនាំបន្ថែមគឺជា អ្វីដែលអ្នកមនុស្សយើងភាគច្រើនមិនដែលគិតដល់។ គ្រឿងក្រអូបមិនគួរប្រើវាច្រើនពេកនោះទេដូច្នេះហើយ វាគឺជាគំនិតមិនល្អនោះទេក្នុងការដាក់វាតាមកាបូបជាប់ ខ្លួនរហូតនោះ។ ជាថ្មីម្តងទៀត មានតែទូរសម្លៀកបំពាក់ និងប្រអប់ទេដែលជា ជម្រើសដ៏ល្អ ព្រោះវារក្សាគ្រឿងក្រអូបនោះបានយូរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង