CamNews

កំសាន្ត 

ចាន់ គង់កា បំផុសឲ្យយុវវ័យដាំដើមឈើ ខណៈការកាប់បំផ្លាញនៅតែបន្តកើតមាន

 ភ្នំពេញ៖ កំពូលតារាបង្ហាញម៉ូដ កញ្ញា ចាន់ គង់កា ដែលជាម្ចាស់ ជ័យលាភី «Cambodia Next Top model» បានបង្ហាញយុទ្ធនាការថ្មី ស្ដីពីការបណ្ដុះ គំនិតដាំដើមឈើ ដើម្បីការពារ ការប្រែប្រួលអាកាសធាតុ ដែលបច្ចុប្បន្ន អាកាសធាតុកើនកំដៅ រហូតស្ទើរតែពិបាក ក្នុងការេស់នៅ ពិសេសការស្លាប់រាប់ពាន់នាក់ នៅឥណ្ឌាបានក្លាយ ជាបញ្ហាព្រួយបារម្ភ របស់មនុស្សពេញពិភពលោក ។ តែចរន្តពីរ កំពុងតែរត់បញ្ច្រាស់គ្នា រវាងនាង និង កេសី ព្រោះកញ្ញា ចាន់ កេសី ជាថៅកែធ្យូង ក៏កំពុងតែកាប់ឈើតូចៗ ដុតធ្វើអុស ដើម្បីចិញ្ចឹមជិវិត ព្រោះកេសីមានគ្រួសារ ជាជនក្រីក្រគ្មានមុខរបរធំដុំឡើយ ។
 
កញ្ញា ចាន់ គង់កា បានផ្ដល់បទសម្ភាសន៍ ជាមួយ LookingTODAY ថា នាងនឹងចូលរួមការដាំកូនឈើ នៅថ្ងៃ ១៤ និង១៥ ក្នុងខែមិថុនានេះ នៅខេត្តកោះកុង ជាមួយក្រុមការងារមួយចំនួន នៅទូរទស្សន៍ស៊ីធីអិន ។ នាងពេញចិត្ត ជាមួយកម្មវិធីនេះណាស់ ព្រោះនាង ស្រលាញ់ធម្មជាតិ និងដើមឈើ ។ ដើមឈើមានសារៈសំខាន់ សម្រាប់ជិវិតមនុស្ស សត្វនានា លើផែនដី។ ម្យ៉ាងការកាប់បំផ្លាញ ហាក់កើនឡើងកាន់តែច្រើន តែការដាំ មានកាន់តែតិចទៅៗ ។
 
តបនឹងសំណួរថា នាងដាំដើមឈើ ដើម្បីប្រឆាំងនឹងកេសី ដែលកាប់ឈើដើម្បីដុតធ្វើធ្យូងលក់មែនទេ? ចាន់ គង់កាបានសើច ហើយតបថា នាងមិនបានប្រឆាំងនឹង កេសីទេ នាង កេសី ប្រកបរបរនេះយូរហើយ នាងធ្វើនេះដើម្បីសង្គម ដើម្បីបរិស្ថាន និងប្រយោជន៍ មនុស្សជាតិទូទៅ ពិសេសនាងចង់បណ្ដុះគំនិត ឲ្យមនុស្សស្រលាញ់ធម្មជាតិ ស្រលាញ់បរិស្ថាន អ្នកទាំងអស់គ្នា អាចចូលរួមបាន។

កញ្ញា ចាន់ គង់កា ជាតារាសិល្បៈទី២ហើយ បន្ទាប់ពី មាស សុខសោភា ដែលជំរុញឲ្យយុវជន ស្រលាញ់ធម្មជាតិ និង ដាំដើមឈើការពារ តែនាងធ្វើនេះ មិនមែនដើម្បីកេរ្តិ៍ឈ្មោះទេ ហើយក៏មិនមែនប្រឆាំងនឹង កេសី ដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh