CamNews

ប្លែកៗ 

បង្កើតសណ្ឋាគារខ្នាតតូចក្នុងព្រលានយន្ដហោះតែម្ដង!


ប្លែកៗ៖​ ជាការពិតណាស់សណ្ឋាគារ​ គឺភាគច្រើន គេសង់ក្នុងបរិវេណទីធ្លាធំៗ មានខ្យល់
បរិសុទ្ធល្អ​​ និងមានភាពទាក់ទាញដល់ភ្ញៀវទៀតផង។ ប៉ុន្ដែថ្មីៗនេះ គេក៏ឃើញមានការសាង
សង់សណ្ឋាគារលក្ខណៈខ្នាតតូចក្នុង ព្រលានយន្ដហោះ នៅប្រទេសចិន។





ព្រលានយន្ដហោះអន្ដរជាតិ Xianyang ក្នុងខេត្ត Shaanxi ប្រទេសចិន ត្រួវបានគេសាងសង់
បន្ទប់ជាច្រើនដែលមានលក្ខណៈជាជួរៗ ហើយត្រូវបានគេដាក់ឈ្មោះថា ជាសណ្ឋាគារខ្នាត
តូចក្នុងព្រលានយន្ដហោះ​ "Mini hotel in International Airport" ។

គួររំលឹកផងដែរថា សណ្ឋាគារខ្នាតតូចនេះ ត្រូវបានម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Xi'an airport
បើកអោយដំណើរការ ដើម្បីអោយអ្នកដំណើរបានជួល និងឈប់សម្រាក កាលពីថ្ងៃទី​ ១០ កក្កដា ម្សិលមិញ។





លក្ខណៈពិសេសរបស់សណ្ឋាគារនោះគឺ បន្ទប់មានទំហំ ៣​ម៉ែត្រក្រឡា ក្នុងបន្ទប់មានបំពាក់
គ្រឿងបរិក្ខាមួយចំនួនដូចជា គ្រែគេង ទូរទស្សន៍ (digital tv) និងកុំព្យូទ័រលើតុមួយគ្រឿងដែល
អាចប្រើប្រាស់អ៊ីនធើណេតបានផងដែរ។ ដូនេះភ្ញៀវវទេសចរណ៍ទាំងអស់ អាចមកស្នាក់នៅ
ទីនេះបានដោយផាសុខភាព និងសុវត្ថិភាព។

ប៉ុន្ដែ រហូតមកទល់ពេលនេះ តម្លៃជួលសម្រាប់បន្ទប់និមួយៗ មិនទាន់ត្រូវបានគេបង្ហើបអោយ
ដឹងនៅឡើយ៕

 

ដោយ៖​ សារិន
ប្រភព៖ chinadaily


Tags: unbelievable mini hotel Airport china