ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Man United គ្រោងនឹងបោះទុនដល់ ទៅ ១០ លានផោនដល់ក្លឹប PSV ដើម្បីសម្រេចកិច្ចសន្យាផ្ទេរជើងកីឡាករ Memphis Depay នៅរដូវកាលក្រោយនេះ ។
ខ្សែស្លាបវ័យក្មេង ឈ្មោះ Memphis Depay ដែលបច្ចុប្បន្នលេង ឲ្យក្រុម PSV បានត្រូវទទួលការចាប់អារម្មណ៍ខ្ពស់ពីថ្នាក់ដឹកនាំក្រុម Man Untd ហើយត្រៀមនឹងបោះទុនដល់ទៅ ១០ លានផោន សម្រាប់តម្លៃខ្លួនកីឡាករ ក្នុងរដូវកាល ថ្មីក្រោយនេះ ។
កីឡាករ Memphis Depay ទើបតែមានអាយុតែ ២០ ឆ្នាំប៉ុណ្ណោះ ហើយកីឡាករធ្លាប់លេង ឲ្យក្រុម បច្ចុប្បន្នបាន ចំនួន ៧៧ ដង និងអាចរកបានគ្រាប់បាល់បាន ៣០ គ្រាប់ ។
សម្រាប់ការឆ្លើយតប មិនទាន់មានការសម្រេច និង ឯកភាពគ្នានៅឡើយទេ ប៉ុន្ដែការដឹងឮដំណឹងនេះ ពិតជាមិនធម្មតាឡើយ ដោយឡែកនៅឡើទំព័រការសែត ទំព័រមុខគេ ក៏មានចុះ បង្ហាញថា លោក Louis Van Gaal បានហ៊ាន បោះទុនដល់ទៅ ១០ លានផោន ដើម្បី ផ្ទេរជើងមួយនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 101greatgoals