បាងកក៖ តុលាការក្រុងបាងកក សម្រេចចេញដីកាចាប់ខ្លួន លោក ស៊ូថេប អតីតឧបនាយករដ្ឋ
មន្រ្តីថៃ ពីបទចូលកាន់កាប់ ទីស្នាក់ការរាជការខុសច្បាប់។
យោងតាមគេទំព័រ The Nation របស់ថៃ នៅថ្ងៃ អង្គារ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៣ នេះបានឲ្យ
ដឹងថា នៅថ្ងៃរសៀលថ្ងៃ អង្គារ នេះ តុលាការក្រុងបាងកក បានសម្រេចចេញដីកាចាប់ខ្លួនលោក
ស៊ូថេប ថងស៊ូបាន អតីតតំណាងរាស្រ្តបក្សប្រឆាំង និងជាមេដឹកនាំក្រុមចលនា ផ្តួលរំលំរបប
ថាក់ស៊ី ពីបទ ផ្សំគំនិតជាមួយបុគ្គលដទៃ ចាប់ពី ១០ នាក់ឡើងទៅ បានធ្វើការកាន់កាប់ ទីស្នាក់
ការរាជការខុសច្បាប់ តាមមាត្រា ២១៥ និង ៣៦៥ នៃក្រមព្រហ្មទណ្ឌនៃរាជាណាចក្រថៃ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល