CamNews

តារា 

ពិធីការិនី កាវ សាវី​សាទី​វីត សិច​ស៊ី​ញាក់​សាច់..!

ភ្នំពេញៈ ពិធីការិនីរាងតូចច្រឡឹង ខ្ពស់ស្រឡះ កញ្ញា កាវ សាវីសាទីវីត ហៅ វីតវីត ដែលកន្លង
មកទស្សនិកជនធ្លាប់ បានទស្សនានាងនៅលើ កញ្ចក់ទូរទស្សន៍ ជាមួយសម្លៀកបំពាក់ស្រគត់
ស្រគំ បែបសុភាព ស្រស់ស្អាតជានារីខ្មែរ តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល និង
សម្រស់របស់នាង ក្រៅកញ្ចក់ទូរទស្សន៍នោះ គឺការបញ្ចេញស្តាយល៍ ក៏ដូចជាការតុបតែងខ្លួន
បែបជានារីសម័យថ្មី មើលទៅទាក់ទាញ ប្រជាប្រិយភាពញាក់សាច់។

តារាស្រីសំដីផ្អែមស្រទន់ កញ្ញា កាវ សាវីសាទីវីត ថ្មីៗនេះបានបង្អួតរូបថត ស្រស់ស្អាតរបស់នាង
ជាច្រើនសន្លឹក មើលទៅស្អាតបែបសិចស៊ី ដោយនាងពាក់អាវស្តើង ជាមួយសំពត់ខើចខ្លី ទាក់
ទាញជាមួយសម្រស់ស្បែកសខ្ចីរាង ដ៍ស្រឡូនរបស់នាង មើលទៅប្រៀបដូចជាតារាម៉ូដែល ទាក់
ទាញ ភ្នែកមនុស្សជាច្រើនដែល បានឃើញរូបភាពទាំងអស់នេះ ហើយមិនពោលពាក្យសរសើរ
មិនបាន..។

តារាស្រីដែលធ្លាប់បានអះអាងថា ខ្លួនមានទេពកោសល្យពិសេសក្នុងការកាន់ក្បាលមេក្រូបញ្ចេញ
វោហាស័ព្ទធ្វើជាពិធីការិនីរូបនេះ បានបោះជំហានចូលប្រឡូក ក្នុងវិស័យសិល្បៈ អស់រយៈពេល
ប្រមាណ ៦ឆ្នាំមកហើយ តែសន្ទុះកេរ្តិ៍ឈ្មោះរបស់នាង ហាក់ដូចជាមិនសូវមាន ភាពលេចធ្លោ
ទាល់តែសោះ ។ មិនតែប៉ុណ្ណោះ នាងក៏មិនធ្លាប់បានជំពប់ និងរឿងអាស្រូវណាបោកបក់ មកលើ
នាងឡើយ។

ដូច្នេះកុំឲ្យខាតពេលយូរ តើសម្រស់របស់ពិធីការិនី ប្រចាំកម្មវិធី “ផ្កាយរះក្នុងសួន” នៅក្នុងកញ្ចក់
ទូរទស្សន៍អប្សរា និងក្រៅកញ្ចក់ទូរទស្សន៍ មានភាពស្រស់ស្អាត ខុសប្លែកគ្នាយ៉ាងណានោះ ទស្ស-
នា ទាំងអស់គ្នា ៖

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kav savisativit entertainment khmer star