CamNews

ប្លែកៗ 

ញ៉ាក់សាច់ ៖ ប្រើពស់ដើម្បីធ្វើការម៉ាស្សា

ជាការពិតណាស់   បើនិយាយពីការម៉ាស្សាវិញ   ប្រជាជនភាគច្រើនតែងតែទៅរកសេវាកម្មនេះ
ដើម្បីភាពស្រណុកសុខស្រួលនៃរាងកាយ   ហើយក៏អាចជួយព្យាបាលជម្ងឺបានផងដែរ។ បើតាម
ការសិក្សាស្រាវជ្រាវក៏បានអោយដឹងថា កាលដែលលោកអ្នកទៅធ្វើការម៉ាស្សាជាញឹកញាប់វានិង
អាចជួយកាត់បន្ថយភាពតានតឹង ការឈឺក្បាល ការចុករោយតាមសន្លាក់ដៃជើងជាដើម។

ដោយឡែក នាពេលនេះទំព័រ Camnews សូមនាំមកជូនលោកអ្នកនូវពត៌មានមួយដែលនិយាយអំពី
ការម៉ាស្សា   ដែលការម៉ាស្សានេះ មិនមែនមនុស្សជាម៉ាស្សានោះទេ  បែរជាសត្វពស់ជាអ្នកម៉ាស្សា
ទៅវិញ។

ដូចដែលយើងបានដឹងស្រាប់ទៅហើយថា  សត្វពស់ គឺជាសត្វដ៏កាចសហាវ ដែលវាពោរពេញទៅ
ពិស ដែលពេលខ្លះ នៅពេលដែលវាខាំមនុស្សអាចបណ្តាលអោយស្លាប់ក៏ថាបាន។ ដោយឡែកនា
ពេលនេះបែរជាយកសត្វពស់មកធ្វើការម៉ាស្សាទៅវិញវាគឺជាវិធីម៉ាស្សាមួយដ៏គួរអោយតក់ស្លុតមែន
ទែន។

នេះគឺជាវិធីសាស្ត្រមួយដោយយក ពស់​គ្មានពិស យកមកម៉ាស្សា។ នៅពេលធ្វើការម៉ាស្សាពពួកពស់
​គ្មានពិស នឹងវារលើដងខ្លួន ​ពិសេស គ្រាដែលវា​វារលើឆ្អឹងខ្នងនោះ ភ្ញៀវទេសចរណ៍មាន​ អារម្មណ៍
ស្រនុកយ៉ាងខ្លាំង​។ វាជាវិធីព្យាបាលរោគឈឺសាច់ដុំ​ និងរោយ​ សន្លាក់ឆ្អឹង​​។​ ការម៉ាស្សាបែបនេះ ត្រូវ
ចំណាយ​លុយម្តង ៦០ ដុល្លារឯណោះ​។ ប្រិយមិត្តទស្សនិកជន ប្រាកដជាឆ្ងល់ណាស់មែនទេ ថាតើ
ការម៉ាស្សាដោយសត្វពស់នេះធ្វើទៅបានយ៉ាងដូចម្តេចនោះ ដូច្នេះសូមតាមដានទស្សនាវីដេអូ clip
ខាងក្រោមនេះទាំងអស់គ្នា ៖

ដោយ ៖ រិទ្ធី
ប្រភព ៖ elushblog


Tags: international news strange entertainment