ព័ត៌មានអន្តរជាតិ ៖ ខណៈមានដំណើរទស្សកិច្ចផ្លូវការ មកដល់ទឹកដីអាស៊ី សប្តាហ៍នេះ ពោល ក្រោយពីបានចាកចេញពីប្រទេស ជប៉ុន មកដល់ទឹកដី កូរ៉េខាងត្យូង នៅអំឡុងថ្ងៃសៅរ៍ លោក ប្រ ធានាធិបតីសហរដ្ឋអាមេរិក បានមានជំនួបផ្លូវការ មួយជាមួយនឹងយោធា អាមេរិក របស់ខ្លួន នៅ ទីក្រុងសេអ៊ូល ដោយនៅក្នុងនោះ មានការសរបញ្ជាក់អោយដឹងថា កូរ៉េខាងជើង គ្រាន់តែជារដ្ឋទន់ ខ្សោយមួយតែប៉ុណ្ណោះ ខណៈមានព្រំប្រទល់ដែនយោធា ជាប់ជាមួយនឹង កូរ៉េខាងជើង ជារដ្ឋសេរី និយម នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស Channel- newsasia ។
បន្ថែមពីលើនេះ លោក អូបាម៉ា បញ្ជាក់បន្ថែមអោយដឹងថា អ្វីដែលជាបំណែងចែកប្រទេសទាំងពីរ នោះគឺ ការវិវត្តន៍ នៃលទ្ធិប្រជាធិបតេយ្យ ខណៈរដ្ឋដ៏ទន់ខ្សោយ និង កុម្មុយនីស្ត កូរ៉េខាងជើង ងាក ទៅរកនិន្នាការ ញ៉ាំងអោយពលរដ្ឋរបស់ខ្លួនអត់ឃ្លាន ជាជាង បណ្តុះក្តីសង្ឃឹម និង ក្តីសុបិន្តរបស់ ពួកគេ ខណៈមានការបញ្ជាក់បន្ថែមអោយដឹងថា សកម្មភាព បាញ់សាកល្បង អាវុធ នុយក្លេអ៊ែរ របស់ខ្លួនតែមួយគត់នោះ ជាជាងនាំអោយមានលទ្ធផល បែរជា ញ៉ាំងអោយប្រទេសឯកោមួយនេះ រឹតតែខិតទៅរក ភាពដាច់ដោយឡែក ពីគេ ។
គួររំឮកផងដែរថា កូរ៉េខាងជើង ក៏កំពុងតែត្រៀមសាកល្បង ក្នុងការបាញ់អាវុធនុយក្លេអ៊ែរ ជាលើក ទីបួនរបស់ខ្លួន បើទោះជាមានការដាក់ទណ្ឌកម្ម ពីសំណាក់សហគមន៍អន្តរជាតិ ក៏ដោយចុះ ។ លោក អូបាម៉ា បញ្ជាក់ថា ៖ នរណា ក៏អាចធ្វើការគម្រាមគំហែង បានដូចគ្នាដែរ តែវាពុំមានជាការ បង្ហាញពីភាពខ្លាំងរបស់ខ្លួនោះទេ បើទោះជាមិនមានការបង្ខំក៏ដោយចុះ តែជាលទ្ធផល អ្វីដែលត្រូវ ទទួលបាន នោះនឹងមកដល់ ។
ខណៈមានការនិយាយលើកទឹកចិត្ត ដល់បណ្តាកងទ័ពរបស់ខ្លួន នៅកូរ៉េខាងត្បូង ក្រោយបញ្ជាក់ ក្តែងៗ អោយដឹងថា សហរដ្ឋអាមេរិក និង កូរ៉េខាងជើង ពិតជាមានចំណងសម្ព័ន្ធមិត្តជាមួយគ្នា យ៉ាងស្អិតរមួត សឹងតែពុំធ្លាប់មានពីមុខ រួចមក លោក អូបាម៉ា បញ្ជាក់អោយដឹងថា ខ្លួននឹងមិន មានភាពស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់កម្លាំងយោធា នោះទេ ក្នុងការការពារសម្ព័ន្ធមិត្ត របស់ខ្លន ។
គួរបញ្ជាក់អោយដឹងថា សង្រ្គាមពាក្យសម្តី រវាងរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន និង ក្រុងព្យុងយ៉ាង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបានរកអោយឃើញថា បានឈានដល់ចំនុចក្តៅមួួយ ក្រោយមេដឹកនាំ ប្រទេសកុម្មុយនីស្ត កូរ៉េខាងជើង ប្រកាសប្រាប់ យោធារបស់ខ្លួន អោយមានការ ត្រៀមខ្លួនរួចជាស្រេច ក្នុងករណីណាមួយ បើសិនជាមានការប៉ះទង្គិច ជាមួយនឹងសហរដ្ឋអាមេរិក ខណៈខ្លួននៅតែប្តេជ្ញា ក្នុងការបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ របស់ខ្លួន ស្របពេលដែល សហ រដ្ឋអាមេរិក ធ្លាប់បានលើកឡើង អោយដឹងថា ការបាញ់សាកល្បងលើកនេះ វាមិនត្រឹមតែមានការ គម្រាមគំហែង ដល់ សន្តិសុខក្នុងតំបន់នោះទេ តែក៏គម្រាមគំហែង ដល់សហរដ្ឋអាមេរិក ដូចគ្នា ដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia