ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតកាលពីម្សិលមិញ រវាងក្រុមម្ចាស់ផ្ទះ Barcelona ប៉ះជាមួយ ក្រុមភ្ញៀវ Levante បានទាញការចាប់អារម្មណ៍យ៉ាងសម្បើមពីទស្សនិកជន ខណៈដែល ក្រុមម្ចាស់ផ្ទះសង្កត់ស៊ីក្រុមភ្ញៀវ រហូតដល់ទៅ ៥ គ្រាប់ទល់នឹង ០ ដោយក្នុងនោះផងដែរ កីឡាករ Lionel Messi គឺជាអ្នកស្វែងរកពិន្ទុខ្ពស់ជាងគេ រហូតចប់ការប្រកួត ។
ក្រុម Barcelona បានប្រើប្រាស់ពេលវេលា បង្កើតគ្រាប់បាល់ចាប់ពីនាទីទី ១៧ ដោយកីឡាករ Neymar និង ៣ គ្រាប់ សម្រាប់នាទី បន្ដបន្ទាប់ទៀត ដោយ Messi គឺនៅនាទីទី ៣៦, ៥៩, ៦៥ និងមួយគ្រាប់ចុងក្រោយដោយកីឡាករ Suárez នៅនាទីទី ៧៣ រហូតចប់ការប្រកួត ក្រុមអាចយកឈ្នះដៃគូរប្រកួតដោយ ពិន្ទុ ៥ ទល់នឹង ០ ។
សូមបញ្ជាក់ឡើងវិញផងដែរថា សម្រាប់លទ្ធផលដែលកីឡាករ Lionel Messi បានបង្កើត ៣ គ្រាប់ក្នុងការប្រកួតនោះ គឺជាលទ្ធផលបំបែកកំណត់ត្រា Hat-trick លើកទី ២៣ របស់កីឡាករ ក្នុងចំនោមឱកាសនៃការបង្ហាញខ្លួនចំនួន ៣០០ ប្រកួតកន្លងមក ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី