ដោយសារតែជានិស្សិតឆ្នើមផ្នែកភាសាកូរ៉េ នៅសាកលវិទ្យាល័យ Tsinghua ក្រុង ប៉េកាំង
ប្រទេសចិន និស្សិតស្រីដ៏ស្រស់ស្អាតរូបនេះ ត្រូវបានគេអនុញ្ញាត ឱ្យទទួលតំណែងជាគ្រូ
បង្រៀននៅសាលានេះ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ
មកនេះ គ្រូស្រីស្រស់ស្អាត បានធ្វើឱ្យកក្រើកពេញអ៊ីនធើរណែតនៅចិន ដោយសារតែការ
ស្លៀក ប៊ីគីនី ចូលបង្រៀន។
នៅក្នុងឈុតសិចស៊ី គ្រូស្រីនេះបានបង្ហាញនូវការសប្បាយរីករាយ និងហាក់ដូចមិនមានការ
ខ្មាសអៀនអ្វីសោះ ខណៈដែលសិស្សជាច្រើនបានសួរ និងសើច។
ប្រការខាងលើនេះ បានធ្វើឱ្យមានមតិផ្ទុយគ្នាជាច្រើន ហើយបើទោះជាមានការសរសើរ
ចំពោះរូបរាងស្រឡូន និងសម្រស់ស្រស់ត្រកាល ប៉ុន្ដែគ្រូស្រីរូបនេះក៏ ត្រូវបានគេរិះគន់យ៉ាង
ច្រើនផងដែរ។ យ៉ាងណាក្ដី គ្រូបង្រៀនស្រីនេះ បានបកស្រាយថា ការធ្វើបែបនេះ គឺក្នុង
បំណងទាក់ទាញការយកចិត្តទុកដាក់ របស់សិស្សមកលើក្ដារខៀន ចៀសវាងការជជែកគ្នា
នៅខាងក្រោយ ដោយមិនបានដឹងពីអ្វីដែលគ្រូកំពុងពន្យល់។