ភ្នំពេញ៖ តារាសម្តែងរាជនី សម្រស់ស្រស់សោភាវ័យក្មេង ព្រីម លីហ្សា ហាក់កំពុងតែរងនូវរឿងអាស្រូវ ស្នេហាយ៉ាងច្រើន គិតចាប់តាំងពីក្រោយពេល តារាស្រីរូបនេះ មានភាពលេចធ្លោមួយរយៈពេល កាលពីអំឡុង ឆ្នាំ២០១២ នោះ រហូមកដល់ពេលបច្ចុប្បន្ននេះ ។
គេនៅចាំថា រឿងចម្រូងចម្រាស ស្នេហារបស់តារាស្រី ដែលចូលចិត្តបង្អួត ពីភាពហ៊ឺហារ ប្រើប្រាស់សម្ភារៈ ទំនើបតម្លៃថ្លៃៗ កញ្ញា ព្រីម លីហ្សា លេចធ្លោជាងគេតែម្តង នៅក្នុងពិភពសិល្បៈ ។ បញ្ហានេះ ក៏មានមតិទស្សនិកជនមួយចំនួន បានធ្វើការសន្និដ្ឋានថា អាចមកពីនាង ព្រីម លីហ្សា មានមន្តស្នេហ៍ គួបផ្សំនឹងរូបសម្រស់ គួរឱ្យក្រឺតខ្នាញ់ ទ្រាំមិនបាន ទើបធ្វើឱ្យអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ នាំគ្នាតាមអន្ទងឆក់យកបេះដូង តារាស្រីរូបនេះ ជាហូរហែ។
ជាការកត់សម្គាល់ រាល់ព័ត៌មានស្នេហា របស់តារាស្រីល្បីល្បាញ ខាងសម្បូរទ្រព្យសម្បត្តិ និងប្រើប្រាស់ សម្ភារទំនើប ថ្លៃៗ កញ្ញា ព្រីម លីហ្សា នៅតែតាមលងបន្លាច រូបអ្នកនាងជាប់រហូត មិនទាន់អាចបន្ថយ កម្តៅពីក្នុងអារម្មណ៍ របស់ មហាជន ទូទៅនៅឡើយទេ ។ ដោយសារតែ រឿងអាស្រូវ ដែលលេចឮកន្លងមក ជាបន្តបន្ទាប់ ផុតពីមួយដល់មួយទៀត ។
តារាសម្តែង ព្រីម លីហ្សា មិនដែលឈឺក្បាលហាលថ្ងៃ ឬចេញមុខ មកស្រាយបំភ្លឺ ការពិតជូនដល់ទស្សនិកជននោះ ឡើយ ។ ផ្ទុយទៅវិញ គេនៅតែឃើញ ព្រីម លីហ្សា រស់នៅក្នុងភាពហ៊ឺហាកម្រិតខ្ពស់ ជិះរថយន្តស៊េរីទំនើប មានតម្លៃរាប់ម៉ឺនដុល្លារដដែល ។ ខណៈថ្មីៗនេះ ក៏បានលេចធ្លាយនូវដំណឹងមកថា នាងកំពុងតែមានទំនាក់ទំនង ស្នេហាជាមួយ នឹងបុរសមន្រ្តីធំម្នាក់ និងបាន ច្រានចោលចំណងស្នេហ៍ ជាមួយនឹងបុ រសវ័យកណ្តាល ដែលជាអាណិកជន នោះទៅហើយ ។
បើយោងតាមប្រភព ពីអ្នកសិល្បៈមួយចំនួន បានកំពុងលួចខ្សឹបខ្សៀវតៗគ្នា ឱ្យដឹងថា នាង ព្រីម លីហ្សា ពេលនេះកំពុងតែត្រូវប៉ាន់ ដោយសារបុរសជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ម្នាក់កំពុងលង់ស្នេហ៍ នឹងសម្រស់ របស់នាង ។ក្រៅពីភាពហ៊ឺហារ និងសម្បូរលុយចាយមិនខ្វះ នាង ព្រីម លីហ្សា កន្លងមក លោកធំម្ចាស់ចិត្តរបស់នាង ក៏កំពុងតែបំពេញបន្ថែមឱ្យនាងទ្វេដង សម្រាប់ ការរស់នៅនាពេលបច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះ ក្រៅពីឈរចាំជួយ ទំនុកបម្រុងនៅពីក្រោយខ្នងនោះ គឺថែមទាំងបានបញ្ជូន អង្គរក្សដល់ទៅពីរនាក់ ឱ្យមកតាមហួងហែង ការពាររូបនាង ជាប្រចាំទៀតផង ។
ប្រភពដដែល បានបន្ថែមថា លោកមន្រ្តីធំម្នាក់នោះ ពិតជាស្រលាញ់ ពេញចិត្តស្រីស្អាត ព្រីម លីហ្សា ខ្លាំងណាស់។ ប៉ុន្តែគេពុំទាន់ដឹងថា ទំនាក់ទំនងស្នេហានេះ អាចនឹងឈានទៅដល់កម្រិតណា នៅឡើយទេ សម្រាប់ពេលអនាគត។
ជុំវិញព័ត៌មាន លេចឮទាក់ទងនឹងរឿងស្នេហា លួចលាក់ថ្មីមួយទៀត របស់ កញ្ញាព្រីម លីហ្សា ខាងលើនេះ គេហទំព័រLookingTODAY មិនទាន់អាចទំនាក់ទំនង សុំការបំភ្លឺពី លីហ្សា បាននៅឡើយទេ កាលពីព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដោយសារទូរស័ព្ទរបស់នាងបានបិទ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល