CamNews

តារា 

លោក Jose Mourinho សប្បាយចិត្ដជាខ្លាំង ក្រោយពីមើលឃើញ កីឡាករដេកស៊ីទាំង ២ នាក់របស់គាត់អាចលេងបានវិញ

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea លោក Jose Mourinho បានផ្ទុះសំណើចេញសាជាថ្មីម្ដងទៀត​ហើយជាមួយនឹងការកើតឡើងវិញនូវស្មារតីក្រុម ក្រោយពីបានឃើញសមត្ថភាពកីឡាករ ២ រួបរបស់ខ្លួន​អាចជា​​សះស្បើយ និងលេងបានល្អដូចដើម ។ 

កីឡាករ ២ រួបដែលលោក Mourinho សំដៅដល់នោះគឺ Didier Drogba និង Loic Remy ដោយមួយរយៈ​កាលមុនអ្នកទាំង ២ បានខកជើងចូលលេងជាមួយ Chelsea អស់ជាច្រើនការប្រកួត គឺព្រោះតែមានរបួស។ ប៉ុន្ដែមកពេលនេះ​ អ្នកទាំង​ទាំង ២ បានធ្វើឲ្យ ថ្នាក់ដឹកនាំកើតចេញនៅស្នាមញញឹមសាជាថ្មី បន្ទាប់ពីក្រុមធ្វើជាម្ចាស់ផ្ទះ ប៉ះជាមួយ​Tottenham ​ក្នុងវត្ដមានអ្នកទាំង ២ ជួយគ្នាម្នាក់ ១ គ្រាប់ៗ ទើបអាចផ្ដួលគូរប្រកួតនូវពិន្ទុ ៣ ទល់នឹង ០ ។​ 

ទប់អារម្មណ៍មិនជាប់ Mourinho ក៏លេចចេញនូវសម្ដីឡើងថា ស្មារតីក្រុមរបស់យើងកើតឡើងវិញហើយ គ្មានអ្វីមួយ ហើយនរណាម្នាក់ដែលនិងត្រូវឲ្យមានការព្រួយបារម្មណ៍ទៀត នោះទេ ។ លទ្ធផលល្អ​របស់​ក្រុម​ និងកើតមានជារៀងរហូត ដោយឡែកខណៈពេលនេះ ក្រុមមានពិន្ទុខ្ពស់ជាងគេដល់ទៅ​ ៦ គ្រាប់ ហើយ ឈរលើលំដាប់លេខ ១ លើតារាង  ។ ហើយរឿងដែលសំខាន់មួយទៀត កីឡាករ Didier Drogba ចំពោះក្រុមនិងមិនអនុញាតិ ឲ្យផ្ទេរទៅក្រុមណាផ្សេងឡើយ ដោយរក្សារហូតដល់កីឡាករឈានជើង​ចូល​និវត្ដ ៕ 

រូបភាព  Didier Drogba


រួបភាព Loic Remy

លោក​ Jose Mourinho

ដោយ៖ អឿ អ៊ុយ
ប្រភព៖ hereisthecity 

 


Tags: Sport News chelsea Didier Drogba Loic Remy Premier League