CamNews

តារា 

យក់ ឋិតរដ្ឋា សម្រាល​កូន​ប្រុស​ទី២​យប់មិញ

ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស អ្នកនាង យក់ ឋិតរដ្ឋា បន្ទាប់ពីដកឃ្លាពីពិភពសិល្បៈទៅសម្ងំពពោះកូនទី២នោះ នៅយប់មិញនេះ អ្នកនាង និងស្វាមី បានទទួលសមាជិកថ្មីម្នាក់ទៀត គឺកូនប្រុសទី២នេះឯង ។

បើតាមប្រភពពីអ្នកនៅជិតដិតតារាចម្រៀងស្រី អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហើបឲ្យដឹងថា កាលពីយប់ថ្ងៃទី០១ ខែមីនាម្សិលមិញនេះ តារាចម្រៀងរូបនេះឈឺពោះឆ្លងទន្លេ ហើយក៏ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយបន្ទាប់ពីទៅដល់មន្ទីរ ពេទ្យ នាងក៏បានសម្រាលកូនប្រុសទី២តែម្តង ខណៈដែលមកដល់ពេលនេះ សុខភាពទាំងម្ដាយទាំងកូន គឺមានលក្ខណៈល្អធម្មតា ។

តាមប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា កូនប្រុសទី២របស់អ្នកនាង យក់ ឋិតរដ្ឋា កើតមកមានសុខភាពល្អ រឹងមាំមិនចាញ់កូនដំបូងឡើយ ហើយប្រសិនបើមានអ្នកសិល្បៈរួមអាជីព ចង់ទៅសួរសុខទុក្ខអ្នកនាងនោះ គឺអាចទៅបាន នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបន្ទប់លេខ៥១៩ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh